ព័ត៌មានជាតិ

ក្មេងទំនើង បងធំ ០៧នាក់ ប្រដាប់ដោយដាវស៊ាំម៉ូរ៉ៃ វែងមួយដើម ត្រូវសមត្ថកិច្ចស្រុកបាទីបង្ក្រាបបាន

01-Jul-2024 318 views

ខេត្តតាកែវ ៖ យោងតាមផេកផ្លូវការរបស់ អធិការដ្ឋាននគរបាលស្រុកបាទី បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៤ វេលាម៉ោង ០៣ និង ៣០ នាទីទាបភ្លឺ លោកវរសេនីយ៍ឯក ឆាយ​ កែវមុន្នី អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានបញ្ជាកម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រាំងលាវ បានធ្វើការល្បាតដល់ចំណុចផ្លូវលេខ122A ស្ថិតក្នុងភូមិឈើទាលជ្រុំ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ក៏មានការសង្ស័យទៅលើមនុស្សចំនួន ០១ក្រុមមានគ្នាចំនួន ០៧នាក់ ប្រើប្រាស់មធ្យោបាយម៉ូតូចំនួន ០៣គ្រឿង និងដកហូតវត្ថុតាងរួមមាន ដាវសាំម៉ូរ៉ៃកែច្នៃដងដែក ផ្លែដែកចំនួន ០១ដើម។

ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្ដមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម ឯក ឆេងហ៊ួត ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តតាកែវ ។

អធិការដ្ឋាននគរបាលស្រុកបាទី សម្រេចឃាត់ខ្លួនជនសង្ស័យទាំង ០៧នាក់ដូចខាងក្រាម៖

១/.ឈ្មោះ រស់ ភារៈ ភេទប្រុស អាយុ ២១ឆ្នាំ

២/.ឈ្មោះ សែ ពិសិដ្ឋ ហៅសាន់ ភេទប្រុស អាយុ ១៩ឆ្នាំ

៣/.ឈ្មោះ កឹម សុខភក្តី ភេទប្រុស អាយុ ១៦ឆ្នាំ

៤/.ឈ្មោះ ឡាប់ ប៊ុនសាក់ ភេទប្រុស អាយុ ១៧ឆ្នាំ

៥/.ឈ្មោះ សែត ហឿន ភេទប្រុស អាយុ ២៣ឆ្នាំ

៦/.ឈ្មោះ ខេម ចែម ភេទប្រុស អាយុ ១៧ឆ្នាំ

៧/.ឈ្មោះ រុន ឆយ ភេទប្រុស អាយុ ១៧ឆ្នាំ។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS