ព័ត៌មានជាតិ

យុវជនជិត២០នាក់ គេចសាលា ដែលមិនចូលរៀន ត្រូវសមត្ថកិច្ចប្រមូលយកមកអប់រំ

29-Jun-2024 280 views

ខេត្តកំពង់ស្ពឺ ៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកអធិការនគរបាលស្រុកសំរោងទង ដឹកនាំកម្លាំងចុះប្រមូលយុវជនមួយក្រុមចំនួន ១៧នាក់ ដែលមិនចូលរៀនហើយនាំគ្នាទៅលេងហ្គេម និងជក់បារីអេឡិចត្រូចនិច នៅចំណុចមុខវត្តក្ដីល្វា ភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ។ នេះបើយោងតាមផេកផ្លូវការរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ។

សូមបញ្ជាក់ថា សិស្សទាំង១៧នាក់នោះត្រូវអប់រំធ្វើកិច្ចសន្យា ដោយបានអញ្ជើញអាណាព្យាបាល លោកប្រធានការិយាល័យអប់រំស្រុក លោកនាយកសាលា គ្រូបន្ទុកថ្នាក់ និងមានការចូលរួមពីលោកអភិបាលរងស្រុក តំណាងលោកអភិបាលស្រុក ធ្វើកិច្ចសន្យា និងប្រគល់ជូនអាណាព្យាបាលអប់រំបន្ដ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS