រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលស្ទឹងមានជ័យទី១ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដៃនិង ខ្សែក្រវ៉ាត់វា;យបណ្តាលឲ្យមានរបួសស្នាម) ដោយឃាត់ខ្លួននៅចំណុចការ៉ាស់សាំងភីធីភី ផ្លូវវេងស្រេង ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង២ និង១០នាទីយប់ ឈានចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។ នេះបើយោងតាមផេកផ្លូវការរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យរួមមាន ៖
-ទី១ ឈ្មោះ ឈិន ចំរើន ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដស្នាក់នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាតខ្លួន)គ្មានសារធាតុញៀន។
-ទី២ ឈ្មោះផាន សុណ្ណារ៉ា ភេទប្រុស អាយុ១៥ឆ្នាំជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(ឃាតខ្លួន)គ្មានសារធាតុញៀន ។
-ទី៣.ឈ្មោះទឹម ប្រុសម៉ន ភេទប្រុស អាយុ១៦ឆ្នំា ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបមិនពិតប្រាកដ ស្នាក់នៅ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ(ឃាតខ្លួន)គ្មានសារធាតុញៀន។
ចំណែកវត្ថុតាង ចាប់យកបានរួមមាន : ខ្សែក្រវ៉ាត់០១ខ្សែ ពណ៌ស, ម៉ូតូ០១គ្រឿង ម៉ាកនិក ពណ៌ស+ក្រហម ឆ្នាំ២០២១ ផ្លាកលេខព្រៃវែង ១W - ២៤៩៨ , ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ឆ្នាំ២០២២ ផ្លាកលេខភ្នំពេញ ១JG-៨៤១៦ និង ទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាកអាយហ្វូន១១ ពណ៌ស (របសជនសង្ស័យ) ។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីសាកសួរបន្តនីតិវិធីនៃច្បាប់៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS