រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឲ្យដឹងថា
នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ មន្ត្រីការិយាល័យគយនិងរដ្ឋាករភ្នំដី នៃសាខាគយនិងរដ្ឋាករខេត្តបាត់ដំបង សហការជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ មន្ត្រីទីស្នាក់ការច្រកទ្វារ និងមន្ត្រីវរៈព្រំដែន បានធ្វើការដុតកម្ទេចប្រហិតចំនួន ៣៥០ គីឡូក្រាម ដែលនាំចូលគ្មានឯកសារ និងដឹកជញ្ជូនមិនត្រូវស្តង់ដារ នាំឱ្យខូចគុណភាពមិនអាចប្រើប្រាស់បាន។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបញ្ជាក់ទៀតថា ប្រហិតនេះ ត្រូវបានបង្ក្រាបនិងដកហូតពីឈ្មួញ ដែលព្យាយាមជញ្ជូននាំចូលខុសច្បាប់ ដោយថ្មើរជើងឆ្លងកាត់តាមច្រករបៀង។
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS