ព័ត៌មានជាតិ

រថយន្តដឹកអង្ក​ររាប់សិបតោន​ ក្រឡាប់ចាក់អង្ករពេ​ញផ្លូវ​ជាតិ​លេខ​៤​ ទាំងព្រឹក

27-Jun-2024 271 views

ខេត្តកំពង់ស្ពឺ ៖ រថយន្តដឹកអង្ក​ររាប់សិបតោនអស់ខ្យល់ក្នុងប្រព័ន្ធសុវ​ត្ថិភាព​(​ហ្រ្វាំង​)បណ្តាលឲ្យក្រឡាប់ចាក់អង្ករពេ​ញផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​លេខ​១០៦-១០៧​ ភូមិ​ទី​៦​ ឃុំ​យាយម៉ៅពេជ្រនិល​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង​៧​ និ​ង​ ៤០នាទី ថ្ងៃទី២៧​ ខែមិថុនា ឆ្នាំ២០២៤ ។ នេះបើយោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ខ្លួន​ឯង​​ រថយន្ដ​ម៉ាក​ FUSO ភ្នំពេញ​ 3A-6035​ ក្បាលពណ៌​ស​ ដឹកអង្ក​ររាប់តោនអស់ខ្យល់ក្នុងប្រព័ន្ធសុវត្ថិភាព​(​ហ្រ្វាំង​)​បណ្តាលឲ្យក្រឡាប់ចាក់អង្ករពេ​ញផ្លូវ​ជាតិ​លេខ​៤​ ចន្លោះគីឡូម៉ែត្រលេខ១០៦-១០៧ ត្រង់ចំណុចភូមិទី៦ ឃុំយាយ​ម៉ៅ​ពេជ្រនិល ស្រុកភ្នំស្រួច ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយខ្លួន​ឯង​នេះ បណ្ដាល​ឲ្យ​ខូចខា​តរថយន្ត១គ្រឿង​និងទំនិញដែលបានធ្លាក់រាយ​ប៉ាយនៅ​លើផ្លូវជាតិលេខ៤ ​ តែទោះបីជាយ៉ាងណា ករណី​ខាងលើ​មិនមានការកកស្ទះចរាចរណ៍នោះទេ ដោយសារតែ​សមត្ថកិច្ច​នគរបាល​បានកំពុងតែស​ម្រប​សម្រួលសណ្ដាប់ធ្នាប់​ចរាចរណ៍​នៅកន្លែងកើត​ហេតុ​ផ្ទាល់​ ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS