ព័ត៌មានជាតិ

ស្លៀកពាក់ឡើងមួយបេន មើលមិនស្រួលមិនដឹងចោរទេ! លួច កាច់កម៉ូតូគេបានសម្រេច គេចខ្លួនទើបបាន១ថ្ងៃ សមត្ថកិច្ចក្របួចជាប់!

27-Jun-2024 298 views

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ធ្វើសកម្មភាព​ លួច កាច់កម៉ូតូ០១គ្រឿងម៉ាក ហុងដាឌ្រីម បានសម្រេច គេចខ្លួនបានតែមួយថ្ងៃ ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនបានមកវិញ ។

យោងតាមផេកផ្លូវការរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ជនរងគ្រោះឈ្មោះ ហេង សុបញ្ញា ភេទប្រុស អាយុ២០ឆ្នាំ បានរាយការណ៍តាមរយៈទូរសព្ទ មកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ពាក់ព័ន្ធករណីលួច (កាច់កម៉ូតូ០១គ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ផ្លាកលេខ1W-4770) នៅចំណុចក្នុងវត្តបុទុមវត្តី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បន្ទាប់ពីទទួលព័ត៌មានខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង០៩៖៤៥នាទី កម្លាំងជំនាញរបស់នាយកដ្ឋាន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យឈ្មោះ ឆាំ ធារិទ្ធ ហៅ សុខដា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅចំណុចខាងមុខម៉ាត សេវេនអ៊ីល្វេន ផ្លូវជាតិលេខ៦ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បច្ចុប្បន្ន ជនសង្ស័យខាងលើបាននាំមកកាន់នាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS