ខេត្តកំពង់ស្ពឺ ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ពីសេចក្តីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំពោះបុគ្គលជាម្ចាស់រថយន្ដ និងជាអ្នកបើកបររថយន្ដដឹកកម្មករ កម្មការិនីដែលបានបង្កគ្រោះថ្នាក់ កាលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង៦ និង២៥នាទី លើផ្លូវជាតិលេខ៤(៣៥-៣៦) ចំណុចភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង ដោយកត្តាឆ្វេសប្រហែស និងជាការទទួលខុសត្រូវទាំងស្រុងចំពោះអ្នកដំណើរដែលជាអ្នកជិះរថយន្ដរក្សាកម្រៃសេវាឈ្នួលរបស់ខ្លួនជ្រាបថា៖ ដោយបានពិនិត្យនិងបានវាស់វែងស្រាវជ្រាវលើលក្ខណៈបច្ចេកទេសយានយន្ដក្នុងពេលបង្កគ្រោះថ្នាក់ ជំនាញចរាចរណ៍កំណត់បានថា គ្រោះថ្នាក់ចរាចរណ៍ខាងលើ គឺបណ្ដាលមកពីកត្ដាឆ្វេសប្រហែសរបស់អ្នកប្រើប្រាស់យាន ដូច្នេះសូមបុគ្គលដែលមានឈ្មោះ តន សុខទីន ( TON SOKTIN ) អត្ដសញ្ញាណប័ណ្ណលេខ
031012772 នៅភូមិបន្ទាយខ្មែរ ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ចេញមុខមកទទួលខុសត្រូវលើការផ្ដល់សំណង រ៉ាប់រងថ្លៃព្យាបាលជម្ងឺជូនអ្នករងគ្រោះតាមផ្លូវច្បាប់។ ករណីមិនចេញមុខមកដោះស្រាយ សមត្ថកិច្ចនិងបន្ដនីតិវិធីអនុវត្តតាមផ្លូវតុលាការ ។
សូមបញ្ជាក់ថា នៅក្នុងហេតុការណ៍នេះបណ្តាលឲ្យមានកម្មកររងរបួសធ្ងន់ស្រាលចំនួន ៦៣នាក់ ស្រី ៥៦នាក់ ក្នុងនោះមាន ៖
- របួសធ្ងន់ចំនួន ២៣នាក់
- របួសស្រាលចំនួន ៤០នាក់ ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS