រាជធានីភ្នំពេញ៖ ស្ត្រីម្នាក់ ទុកក្រម៉ានិងស្បែកជើង ទុកចោលនៅលើស្ពានកោះនរា បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ច ពិសេសគឺ ប្តីទី៣ ដែលបានបែកគ្នារយៈពេល១ឆ្នាំមកហើយ បានមករកមើលអតីតប្រពន្ធ ដល់ស្ពាន ទាំងក្តីបារម្ភ ទោះបីជាស្ត្រីខាងលើ បានបែកពីគាត់ ហើយទៅយកប្តីទី៤ ក៏ដោយ ។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមការឲ្យដឹងពីសាច់ញាតិ បាននិយាយថា ស្ត្រីខាងលើ បានត្អូញត្អែ ថាចង់លោតទឹកសម្លាប់ខ្លួន រយៈពេល ២ ៣ថ្ងៃមកហើយ តែពួកគាត់ចេះតែឃាត់ ថាអាណិតកូន កុំគិតខ្លី ស្រាប់តែមុនកើតហេតុ ស្ត្រីខាងលើ បានAdd Story ដាក់រូបថតខ្លួនឯងក្នុងកម្រងផ្កា ហើយក៏មានការផ្អើល ថាមានមនុស្សលោតទឹកសម្លាប់ខ្លួនពីលើស្ពានកោះនរា បន្សល់ទុកក្រម៉ានិងស្បែកជើង ទុកចោលនៅលើស្ពាននោះតែម្តង ខណៈប្តីទី៣ ដែលបានបែកបាក់គ្នា១ឆ្នាំមកហើយមកនោះ បានមករកមើលអតីតប្រពន្ធដែលធ្លាប់ស្រលាញ់ ដល់ទីតាំងកើតហេតុ ទាំងដែលគាត់ជាអ្នកចិញ្ចឹមបីបាច់កូន ហើយទោះបីអតីតប្រពន្ធទៅមានប្តីទី៤ ទៀតក៏គាត់មិនដែលរករឿង សុំឲ្យតែប្រពន្ធគាត់រស់នៅដោយសុខ ទៅបានហើយ ។
ទោះបីជាយ៉ាងណា ក្រោយកើតហេតុ គេឃើញសមត្ថកិច្ចបានមកដល់ទីតាំងកើតហេតុ ប្រមូលយកស្បែកជើង និងក្រម៉ា ទៅទុក ដើម្បីស្រាវជ្រាវ ដោយមិនទាន់ដឹងនៅឡើយ ថាស្ត្រីខាងលើ ពិតជាលោតទឹកសម្លាប់ខ្លួន ឬក៏យកក្រម៉ានិងស្បែកជើងមកចោលទៅនេះ ទុកឲ្យសមត្ថកិច្ចលោកស្រាវជ្រាវបន្ត ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS