ព័ត៌មានជាតិ

មានអ្នកណាស្គាល់គាត់ទេ? បុរសម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម

25-Jun-2024 259 views

រាជធានីភ្នំពេញ ៖ បុរសម្នាក់ បានដួលបោកទៅលើដងផ្លូវ ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ខណៈកំពុងជិះម៉ូតូតាមដងផ្លូវ រេចង្កូតទៅប៉ះម៉ូតូ ដែលកំពុងឈប់ភ្លើងស្តុបពីក្រោយ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង ៣០នាទីរសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ត្រង់ចំណុចស្តុបវត្តស្លែង លើផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមរបាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង ខណៈម៉ូតូម៉ាក HONDA CT100 ពណ៌ក្រហម គ្មានពាក់ផ្លាកលេខ អ្នកបើកបដោយជនរងគ្រោះដែលស្លាប់មិនទាន់ស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ម៉ូតូម៉ាក HONDA CT100 រេចង្កូតទៅប៉ះម៉ូតូមួយគ្រឿងទៀត ដែលកំពុងឈប់ភ្លើងស្តុបពីក្រោយ តែម្តង បណ្តាលឲ្យអ្នកជិះម៉ូតូHONDA CT100 ស្លាប់ភ្លាមៗនៅនឹងកន្លែង ។

ក្រោយកើតហេតុ នគរបាលប៉ុស្តិ៍ ក៏ដូចជានគរបាលចរាចរណ៍ខណ្ឌដង្កោ បានចុះមកធ្វើការវាស់វែង ឆែកកាមេរ៉ាសុវត្ថិភាព និងយកសពខាងលើ ទៅតម្កល់នៅវត្តសំបួរ រង់ចាំស្រាវជ្រាវរកសាច់ញាតិមកទទួល។ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ច យកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោរង់ចាំស្រាវជ្រាវបន្ត ៕នុច

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS