រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលទាំងយប់ ខណៈស្ត្រីជនជាតិចិនម្នាក់ ត្រូវបានគេឃើញ ធ្លាក់ពីជាន់ខាងលើ នៃអគារខុនដូរមួយកន្លែង មកទើរលើដំបូលផ្ទះមួយកន្លែងទៀត ដែលនៅក្បែរនោះ ស្លាប់យ៉ាងរន្ធត់ ផ្អើលកម្លាំងជំនាញ ចុះមកធ្វើការអន្តរាគមន៍ ពិនិត្យស្រាវជ្រាវ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ យប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
តាមការបញ្ជាក់បឋមពីកងកម្លាំងនៅទីតាំងកើតហេតុ បានឲ្យដឹងថាសពស្ត្រីខាងលើ ជាជនជាតិចិន បានលោតពីលើខុនដូរកើតហេតុនេះ ។
ទោះបីជាយ៉ាងណា យើងទុកតួនាទីនេះឲ្យសមត្ថកិច្ចជំនាញ លោកធ្វើការពិនិត្យស្រាវជ្រាវបន្ត ថាតើជាករណីអ្វីឲ្យប្រាកដ ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS