ព័ត៌មានជាតិ

ឲ្យតែឈ្លោះគ្នា ដាក់ទំនាយប្តីឲ្យឡានបុក ! លើកនេះ ឈ្លោះគ្នារួច ប្តីជិះម៉ូតូទៅបុកជាមួយម៉ូតូ និងកង់បី ខ្ទាតហោះផ្លោងរំលងសួនច្បារចែកទ្រូងផ្លូវ មកចូលក្រោមកង់រថយន្តធុនធំមួយគ្រឿងទៀត ស្លាប់យ៉ាងរន្ធត់

25-Jun-2024 409 views

រាជធានីភ្នំពេញ ៖ ពិតជារន្ធត់ណាស់ នេះជាសារមួយផ្តាំទៅអ្នកដែលមានជីវិតគូ ឈ្លោះគ្នាយ៉ាងណា កុំដាក់ទំនាយគ្នា ឈ្លោះគ្នាយ៉ាងណា ឬកំពុងខឹងក៏ដោយ កុំបើកបរដោយចិត្តកំហឹង កំហឹងមួយពេល អាចធ្វើឲ្យយើងមិនបានជួបមុខគ្នាជារៀងរហូតក៏ថាបាន ។

ជាក់ស្តែង យុវជនម្នាក់ ទើបតែឈ្លោះគ្នាជាមួយប្រពន្ធរួច ជិះម៉ូតូក្នុងល្បឿនលឿន ទៅបុកជាមួយម៉ូតូ និងកង់បីគេផ្សេងទៀត រួចខ្ទាតហោះផ្លោងរំលងសួនច្បារចែកទ្រូងផ្លូវ មកចូលក្រោមកង់រថយន្តធុនធំមួយគ្រឿងទៀត ដែលកំពុងបើកបញ្ច្រាសទិសគ្នា កិនស្លាប់យ៉ាងរន្ធត់ ខណៈពេលដែលឈ្លោះគ្នានោះ ប្រពន្ធតែងតែដាក់ទំនាយប្តី ឲ្យឡានបុកងាប់ តែទោះបីជាយ៉ាង ប្រពន្ធបានបញ្ជាក់ថាខ្លួនដឹងថាមិនគួរនិយាយបែបនឹង ពេលនិយាយរួច ក៏លាមាត់ លា.ក ដែរ គ្មានប្រពន្ធឯណាចង់ឲ្យប្តីស្លាប់ចោលខ្លួន និងកូនទើបអាយុ ៥ខែទេ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១យប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ​នៅតាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ យុវជន​ម្នាក់​ជិះ​ម៉ូតូ​ HONDA Dream ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1KK-5667 ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ ក៏ជិះ​ប៉ះ​ជាមួយ​ម៉ូតូ​ និង​កង់បី គេផ្សេងទៀត បណ្តាលឲ្យផ្លោង ហោះផ្លោងរំលងសួនច្បារចែកទ្រូងផ្លូវ មកចូលក្រោមកង់រថយន្តធុនធំមួយគ្រឿងទៀត ​ពាក់​ស្លាក​លេខ​ ពាក់​ស្លាក​លេខ​ ព្រះសីហនុ​ 3A-7224 ដែលកំពុងបើកបញ្ច្រាសទិសគ្នា កិនស្លាប់យ៉ាងរន្ធត់ ។ ចំណែកតៃកុងត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរផងដែរ ។ ខណៈបន្ទាប់ពីកើតហេតុ គេបានឃើញម្តាយ ប្រពន្ធ និងបងប្អូន មកដល់ទ្រហ៊ោយំយ៉ាងខ្លាំង។

ក្រោយ​កើត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ចុះ​មក​វាស់​វែង​យក​រថយន្ត​ និង​ម៉ូតូ​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ រួច​ប្រគល់​សព​ជន​រងគ្រោះ​ឲ្យ​សាច់​ញាតិ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS