ព័ត៌មានជាតិ

ក្រឡាប់រថយន្ដដឹកកម្មកររោងចក្រ របួសធ្ងន់ស្រាល ៤៥នាក់ ទាំងព្រឹកលើផ្លូវ​ជា​តិលេខ៤

25-Jun-2024 220 views

ខេត្តកំពង់ស្ពឺ ៖ យ៉ាងហោចណាស់ ​កម្មករ​ កម្មការិនី​ ៤៥នាក់​ បានរងរបួសធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្ដដឹកកម្មកររោងចក្រ ទាំងព្រឹកព្រលឹម ។ នេះបើយោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ​។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍​ក្រឡាប់រថយន្ដដឹកកម្មកររោងចក្រ នេះ បានបណ្ដាល​ឲ្យ​រងរបួស​បងប្អូន​កម្មករ​ កម្មការិនី​ ៤៥នាក់​ នាព្រឹក​ថៃ្ង​ទី២៥​ មិថុនា​ ២០២៤​ នៅលើផ្លូវ​ជា​តិលេខ៤​ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៤-៣៥​ ភូមិកែវឧត្ដម​ ឃុំត្រពាំងគង​ ស្រុកសំ​រោងទង​ ខេត្តកំពង់ស្ពឺ​ ។

មូលហេតុ​បឋម​ តាមសេចក្ដីរាយ​ការណ៍​ថា មកពីរថយន្ដ បុករថយន្ដពីក្រោយ រួចគេចទៅបុកម៉ូតូមួយគ្រឿ​ងទៀត​ រួចក្រឡាប់តែម្ដង​ (​អាចបណ្ដាលមក​ពីគេច​ .)

បច្ចុប្បន្នអ្នករងគ្រោះ​ត្រូវ​បានសមត្ថកិច្ចនគរបាល​បញ្ជូនទៅ​កា​ន់មន្ទីរពេទ្យអ្នករងរបួសសរុប៤៥នាក់​ ប្រុស៧នា​ក់ ក្នុងនោះរបួសធ្ងន់១៩នាក់​ និងរបួសស្រាល ២៦ នា​ក់, ស្លាប់គ្មាន ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS