ព័ត៌មានជាតិ

ស្មានតែខ្លួនជាស្រី ធ្វើអីសមត្ថកិច្ចមិនដឹង ! ស្ត្រីម្នាក់ កំពុងជិះម៉ូតូជួញដូរគ្រឿងញៀន ត្រូវសមត្ថកិច្ចស្ទាក់ចាប់បាន

22-Jun-2024 339 views

ខេត្តពោធិ៍សាត់ ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៧ និង៥៥នាទី ដោយ​អនុវត្ត​តាមបទ​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​​របស់លោក ឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងដោយមានការសម្របសម្រួលនិតិវិធីផ្ទាល់ពីឯកឧត្ដម កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងជំនាញ កម្លាំងអន្តរាគមន៍ ដឹកនាំដោយលោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបានចុះបង្ក្រាបករណី រក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចលើផ្លូវលេខ១៥៥ ស្ថិតភូមិសូរិយាលើ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យ សញ្ញា ជួញដូរដោយខុសច្បាប់សារធាតុញៀនសកម្ម បានចំនួន ០១នាក់ ស្រី ព្រមដកហូតវត្ថុតាងដូចខាងក្រោម ៖

ជនសង្ស័យ មានឈ្មោះ គឹម ថាវី ភេទស្រី អាយុ ៤៣ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅភូមិឆ្លងកាត់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ចំណែកវត្ថុតាងចាប់យកបាន ៖ ក្រាមពណ៍ ស ថ្លាសង្ស័យជាសារធាតុញៀន ចំនួន ០៥កញ្ចប់ ទម្ងន់ ១០៤ ក្រាម (ថ្លឹងសាច់ថ្នាំសុទ្ធ), លោហៈធាតុ ពណ៍ក្រហម ចំនួន ០៣ (ចិញ្ចៀន ០២វង់ និងក្រវិល មួយចំហៀង), ទូរស័ព្ទចំនួន ០១គ្រឿង,ម៉ូតូចំនួន ០១គ្រឿង, លុយខ្មែរ ចំនួន ៧០ ០០០៛, កាបូបស្បែកពណ៍ខ្មៅ ចំនួន ០១ និងម៉ូតូចំនួន ០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួន និងរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ដើម្បីចាត់ការតាមនីតិវិធី។

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS