ព័ត៌មានជាតិ

ចោរស្រីជើងឆើតអស់លក្ខណ៍! មុខសញ្ញា​ទម្លាក់​មាសក្លែងក្លាយ ដូរយកមាសសុទ្ធ ត្រូវជាប់អន្ទាក់សមត្ថកិច្ចហើយ!

22-Jun-2024 340 views

ខេត្តកំពង់ស្ពឺ​ ៖​ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ចោរស្រីជើងឆើតអស់លក្ខណ៍

មុខសញ្ញា​ទម្លាក់​ដុំប្រាក់ ដូរយកមាសសុទ្ធត្រូវជាប់អន្ទាក់ន​គ​រ​បាលស្រុកបសេដ្ឋ​ ខេត្ដកំពង់ស្ពឺ​ នាព្រឹកថៃ្ង​ទី២២​ មិថុនា​ ២០២៤ នេះ សូមបងប្អូនប្រជាពលរដ្ឋកុំចាញ់ល្បិច ។

តួយ៉ាង នៅចំណុចផ្សាស្លាបលែង​ ស្រុក​បសេដ្ឋ​ ខេ​ត្តកំពង់ស្ពឺ​ មានជនសង្ស័យចំនួន០៣នាក់ (​ប្រុស​០១)​ មិនស្គាល់អត្តស​ញ្ញា​ណ ជិះម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមC125 មិនស្គាល់សេរីឆ្នាំ ធ្វើសកម្មភាព​ទម្លាក់​ដុំថង់មាស(ក្លែងក្លាយ​)​ មុខជនរងគ្រោះដែលកំពុងតែ​ធ្វើ​ដំណើរក្នុងផ្សា​ ដោ​យធ្វើជាហេតុចៃដន្យមិនអោយ​មានការភ្ញាក់ផ្អើលដ​ល់អ្នកដទៃ ឬម្ចាស់ទ្រព្យចំពោះមុខជនរងគ្រោះ ​រួចបា​នហៅជនរងគ្រោះខ្សឹបថាកុំមាត់ប្រាប់គេចាំចែកគ្នា។

ជនសង្ស័យ​មានឈ្មោះ​ សៅ សារឿន ហៅចន្ដា ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិដើមផ្ដៀក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅរាជធានីភ្នំពេញ ​បានទទួល​ស្គាល់​ថា​ ខ្លួន ​និងបក្ខពួក​ចំនួន០២ទៀត ពិតជាបានធ្វើសកម្មភាពដូចអ្វីដែលជនរងគ្រោះរៀបរាប់អញ្ចឹង​ ជាចៃដន្យស្រា​ប់តែកំពុងនិយាយហៅជនរងគ្រោះ ដើរចេញក្រៅផ្សាទៅរកកន្លែងស្ងាត់ដើម្បីបើកថង់មាស និងចែកគ្នាស្រាប់តែ​មា​នសមត្ថកិច្ច​នគរបាល​មកសាកសួរ និងទទួលបានសេចក្ដីរា​យការណ៍ពីជនរងគ្រោះ ទើបបែកការរួចសមត្ថកិច្ចឃាត់ម​កសួរនាំតែម្ដង។

តាមចម្លើយរបស់ជនសង្ស័យឈ្មោះសៅ សារឿន ហៅចន្ដា បានឆ្លើយសារភាពថា ខ្លួន និងបក្ខពួក ពិតជាបានធ្វើសកម្មភាពប្រើល្បិចទម្លាក់ថង់និងមានបំណ​ងឆបោកយកទ្រព្យមានតម្លៃពីជនរងគ្រោះឈ្មោះឡាយ គីមសុខ ពិតប្រាកដ​មែន​។

បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​កំពុង​ដំណើរ​ការ​នីតិវិធី​កសាងសំណុំរឿង​បញ្ជូនទៅ​ ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ បន្ដទៅអយ្យការ​អមសាលាដំបូងខេត្ដកំពង់ស្ពឺ​ចំណាត់ការ​នីតិវិធី​៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS