ព័ត៌មានជាតិ

ប្តីបើករថយន្តព្រូសបុកក្បាលនាគ ចែកទ្រូងផ្លូវពេញទំហឹងខ្ទេចរថយន្តមួយកំណាត់មុខ ស្លាប់ប្រពន្ធយ៉ាងរន្ធត់

22-Jun-2024 354 views

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ បានស្លាប់យ៉ាងរន្ធត់ ខណៈរួមដំណើរក្នុងរថយន្តជាមួយប្តីជាជនបរទេសដូចគ្នា ស្រាប់តែរេចង្កូតទៅបុកផ្ទប់នឹង ក្បាលនាគ ចែកទ្រូងផ្លូវពេញទំហឹង ខ្ទេចរថយន្តមួយកំណាត់មុខ បើទោះបីជាភ្លាមៗ ប្តីនិងក្រុមគ្រួសារ ព្យាយាមធ្វើចលនាសង្គ្រោះយ៉ាងណាក៏ដោយ ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ២យប់ ឈានចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចផ្លូវ​ព្រះមុនីវង្ស​ សង្កាត់​ផ្សារ​ថ្មី​ទី២​​ ខណ្ឌ​ដូនពេញ​ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញប្ដីប្រពន្ធ២នាក់ ដែលជាជនបរទេស បានបើករថយន្ត​ ព្រូស​ ពាក់ស្លាកលេខ ភ្នំពេញ​ 2AL-0200 បើកតាមបណ្ដោយ ផ្លូវ​ព្រះមុនីវង្ស​ក្នុងទិសដៅពីត្បូងមកជើង មកដល់ចំណុចកើតហេតុ ក៏បានទៅបុកនឹងក្បាលនាគចែកទ្រូងផ្លូវ ពេញទំហឹង ​បណ្ដាលឲ្យស្រ្តីជាប្រពន្ធត្រូវបានស្លាប់ភ្លាមៗ ​ ខ្ទេចរថយន្តមួយកំណាត់មុខ ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការវាស់វែងយករថយន្តទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ​ និងប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS