ខេត្តកំពង់ស្ពឺ ៖ ជារឿងហួសចិត្តមួយបានកើតឡើង គ្មានភាពខ្មាស់អៀន គ្មានសីលធម៌ សុជីវធម៌ ក្នុងខ្លួនទាល់តែសោះ បុរសម្នាក់ មិនដឹងជាគិតអីទេ បានដើរមក ឈរបាញ់នោម ដាក់លើរង្វង់មូលផ្លែត្នោត ដែលជានិម្មិតរូបជាតិ នៅខេត្តកំពង់ស្ពឺ ។
ក្នុងនោះយោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបង្ហោះទាំងស្រុងថា «សូមបងប្អូនជួយដាក់ពិន្ទុជូនបុគ្គល នេះផង! !
បុគ្គលដែលគ្មានសីលធម៌ សុជីវធម៌ មិនសាកសមជាពលរដ្ឋរស់នៅក្នុងសង្គមម្នាក់នេះ បានធ្វើទង្វើមិនគួរគម្បីដោយដើរបាញ់នោមកណ្ដាលផ្លូវ ដាក់លើរង្វង់មូលផ្លែត្នោត និម្មិតរូបជាតិ នៅខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី ១៨ មិថុនា ២០២៤ ។
សូមបងប្អូនកុំយកគំរូតាម អ្នកក្រុងច្បារមន ប្រាកដជាស្គាល់បុគ្គលនេះហើយ ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS