រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពីបទរំលោភសេពសន្ថវៈ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៦:៣០នាទីល្ងាច នៅចំណុចផ្លូវលេខ០៧ ក្នុងបុរីជីរី ភូមិព្រែកព្រីងខាងត្បូង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលប្រព្រឹត្តនៅចំណុចរោងកុនយីហោ MULTIPLEX MOVIE PRIVATE ទីតាំងផ្ទះលេខ២៦២ ផ្លូវលេខ១៣៨ ក្រុមទី៣០ ភូមិ១១ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៤:០០នាទី ។ នេះបើយោងតាមផេកផ្លូវការរបស់ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ណាន អាន ហៅ ទី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវ២០០២ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ (មានសារធាតុញៀន) ។
ក្នុងនោះ វត្ថុតាងចាប់យក ម៉ូតូចំនួន០១គ្រឿងម៉ាក Honda Dream C125 ពណ៌ក្រហម ស៊េរីឆ្នាំ2019 ពាក់ផ្លាកលេខក្រចេះ 1E-0062 និងទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាក IPhone Xs Max ពណ៌ស ស៊ីមលេខ 071 7949 ជារបស់ជនសង្ស័យ។
ចំណែកដើមបណ្តឹង ភេទស្រី អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកសារព័ត៌មាន ស្នាក់នៅ ភូមិព្រែកព្រីងខាងត្បូង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវជាម្ដាយក្មេងស្រីរងគ្រោះ កើតឆ្នាំ២០០៩ មុខរបរសិស្ស ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS