ព័ត៌មានជាតិ

ក្រសួងជូនដំណឹង ឲ្យប្រជានេសាទ និងប្រជាពលរដ្ឋដែលធ្វើដំណើរកម្សាន្ត តាមទូក កាណូតនៅតំបន់ឆ្នេរ ប្រុងប្រយ័ត្នខ្ពស់ចំពោះធាតុអាកាសមិនល្អ ដែលអាចកើតមានជាយថាហេតុ !

21-Jun-2024 253 views

រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញនូវសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ។

សម្ពាធទាបគ្របដណ្តប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាល នៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤

១-តំបន់វាលទំនាប៖

-សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៤°C។ ខ្យល់បក់ មកពីទិសបស្ចិម និងទិសនិរតី មានល្បឿនមធ្យម ៣ម៉ែត្រ វិនាទី។ ខេត្តសៀមរាប បន្ទាយ មានជ័យ ឧត្តរមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ ព្រៃវែង ស្វាយរៀង កំពង់ធំ កណ្តាល និងរាជធានីភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់ បោកបក់ គ្របដណ្តប់លើផ្ទៃដីប្រមាណពី ១០%-៤០%។

២-តំបន់ខ្ពង់រាប៖

-សីតុណ្ហភាពមធ្យមអប្បបរមា២២°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣°C។ ខ្យល់បក់មក ពីទិសបស្ចិម និងទិសទក្សិណ មានល្បឿនមធ្យម ២ម៉ែត្រ វិនាទី។ ខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី កំពង់ចាម ត្បូងឃ្មុំ តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀង ធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់បក់បោក គ្រីបដណ្តប់លើផ្ទៃដីប្រមាណពី២០%-៥០%។

៣-តំបន់មាត់សមុទ្រ៖

-សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣២°C។ ខ្យល់បក់ មកពីទិសនិរតី មានល្បឿនមធ្យម ៤ម៉ែត្រ វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត នឹងកែប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់បោកបក់ គ្របដណ្តប់លើផ្ទៃដី ប្រមាណពី២០%-៦០%។

-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ១,០០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ២,៥ម៉ែត្រ។

សូមប្រជានេសាទ និងប្រជាពលរដ្ឋដែលធ្វើដំណើរកម្សាន្ត តាមទូក កាណូតនៅតំបន់ឆ្នេរ មាន ការប្រុងប្រយ័ត្នខ្ពស់ចំពោះធាតុអាកាសមិនល្អដែលអាចកើតមានជាយថាហេតុ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន ការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម៖ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS