ខេត្តបាត់ដំបង ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីថ្ងៃទី១៩ខែ មិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៨និង២០នាទី ស្ថិតចំណុចភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ស្រប តាម យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការ ងារប្រឆាំងគ្រឿងញៀន លោកវរ សេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងក្នុងការិយាល័យបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនជនសង័្សយម្នាក់ឈ្មោះ ជុំ សុខនី ហៅយាយ៩១ ភេទស្រី អាយុ៥៧ ឆ្នាំរស់នៅភូមិដូងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបងដកហូតបាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន យ៉ាម៉ា WYចំនួន១.២៧៦គ្រាប់ ទម្ងន់ ១២៥.២៥ក្រាម។
-ទូរស័ព្ទដៃចាស់ចំនួន០១គ្រឿងនិង ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន ។
ឆ្លងតាមរយៈចម្លើយរបស់ជនសង័្សយខាងលើនិងដោយបានការអនុញ្ញាតពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង សមត្ថកិច្ចបន្តធ្វើការឃាត់ខ្លួនជនសង័្សយម្នាក់ទៀតឈ្មោះ ហ៊ន លីឌឿន ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិដូងឃុំបឹងរាំងស្រុកកំរៀងខេត្តបាត់ដំបង។
-ដកហូតបានទូរស័ព្ទដៃចំនួន០១គ្រឿង។
ពេលនេះសមត្ថកិច្ចបាននិងកំពុងរៀបចំឯក សារបញ្ជូនទៅអនុវត្តតាមនីតិវិធីច្បាប់៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS