រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បងប្អូនសាច់ញាតិ របស់ MC Mario បាននាំគ្នាយកសំណែន មកអុជធូបសុំអ្នកថែរក្សានៅស្ពានជួយបង្ហាញផ្លូវ បើស្លាប់សូមឲ្យឆាប់ឃើញសាកសព ដើម្បីសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី តែបើរស់ សូមឲ្យជួយថែរក្សា និងជួយបើកផ្លូវនាំគាត់មកផ្ទះ មករកសាច់ញាតិក្រុមគ្រួសារវិញផង ។
តាមការបញ្ជាក់ពីបងប្រុសម្នាក់ជាសាច់ញាតិ បានឲ្យដឹងថា កន្លងមក ជនរងគ្រោះជា MC Mario មិនដែលត្អូញត្អែរថាមានទុក្ខលំបាកអ្វីនោះទេ បើមាន មានតែបំណុលដែលក្រុមគ្រួសារគ្រប់គ្នាកំពុងរកដោះ បូកបញ្ចូលគ្នាសងគេ ចឹងហើយដូចជាគ្មានបញ្ហាអ្វីនោះទេ លុះដល់ព្រឹកព្រលឹម ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ MC Mario ក៏បានឆាតទៅបងប្អូន ប្រាប់ថា ជួយមើលម៉ែផងគាត់ទៅហើយ ព្រោះគាត់ទៅលែងរួចហើយ ហើយមកជួយយកសពគាត់ទៅធ្វើបុណ្យផង គាត់លោតសម្លាប់ខ្លួននៅក្បែរស្ពានឬស្សីកែវ ឆាតហើយក៏បាត់ដំណឹងឈឹង ទើបដឹងដំណឹងថា លោតសម្លាប់ខ្លួនពីលើស្ពាន ក្រោយឆាតជាមួយគាត់បាន ២នាទីប៉ុណ្ណោះ ។ លុះនៅព្រឹកថ្ងៃ ២០ ខែមិថុនា ឆ្នាំ២០២៤នេះ សាកសពរបស់ MC Mario បានរកឃើញហើយ និងកំពុងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ។
សូមផ្តាំផ្ញើរទៅកាន់ អ្នកដែលកំពុងមានបំណងសម្លាប់ខ្លួន សូមគិតឡើងវិញ ដឹងថាមុននឹងសម្លាប់ខ្លួនគាត់អាចនឹងបាក់ទឹកចិត្ត ពិបាកចិត្តខ្លាំង គ្មានអ្នកអាចជួយបាន តែសុំអាណិតក្រុមគ្រួសារសាច់ញាតិ គាត់មិនអាចទទួលយកបាន មានបញ្ហាអីដោះស្រាយទៅ រួមគ្នាដោះស្រាយ រួមគ្នារកផ្លូវចេញដែលល្អ និយាយចេញមកឲ្យគេស្តាប់ឲ្យធូរចិត្តខ្លះក៏បាន ជឿថាគង់តែមានផ្លូវចេញដែលល្អ តែមិនមែនផ្លូវបញ្ចប់ជីវិតនោះទេ ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS