ព័ត៌មានជាតិ

ភ្លេងហែរជំនូន ដែលមានញាតិមិត្តបងប្អូនខាងប្រុស ដង្ហែរមកខាងស្រី ប្តូរទៅជាភ្លេងហែរសព ខាងប្រុស មកកាន់ផ្ទះខាងស្រី ដើម្បីបញ្ចុះរួមគ្នាក្នុងផ្នូរតែមួយទៅវិញ

20-Jun-2024 183 views

រឿងរ៉ាវឃាតកម្មមួយ បានធ្វើឲ្យមហាជនជាអ្នកលេងបណ្តាញសង្គម បង្ហាញនូវការក្តុកក្តួល និងកោតសរសើរចំពោះក្តីស្រលាញ់របស់អ្នកទាំង២ ពិសេសគឺប្អូនស្រី កញ្ចនា ដែលបានបង្ហាញពីក្តីស្រឡាញ់ពិត ភាពស្មោះត្រង់ មានសុខរួមសុខ មានទុក្ខរួមទុក្ខ ដើម្បីការពារមនុស្សជាទីស្រឡាញ់ ហ៊ានប្ដូរលះបង់អាយុជីវិត រត់ទៅអោបគូរដណ្តឹង រត់ទៅរងគ្រាប់កាំភ្លើង បែរជាត្រូវឃាតក បន្តបាញ់ ស្លាប់ក្នុងថ្លុកឈាម ជាមួយគូដណ្តឹង ។

កៀកដល់ថ្ងៃចូលរោងជ័យ រោងការ ដែលពោរពេញទៅដោយក្តីសុខ ដែលមនុស្សគ្រប់គ្នាតែងតែប្រាថ្នាទៅហើយ បែរជាជួបសោកសង្រែង ស្លាប់ទាំងគូ ភ្លេងហែរជំនូន ដែលមានញាតិមិត្តបងប្អូនខាងប្រុស ដង្ហែរមកខាងស្រី ប្តូរទៅជាភ្លេងហែរសព ខាងប្រុស មកកាន់ផ្ទះខាងស្រី ដើម្បីបញ្ចុះរួមគ្នាក្នុងផ្នូរតែមួយទៅវិញ​។

ពេលនេះ ទោះបីគាត់កើតថ្ងៃខុសគ្នា តែគាត់ស្លាប់ថ្ងៃតែមួយ ក្តីស្រឡាញ់របស់ពួកគាត់ សាច់ញាតិបានបំពេញបំណងហើយ បើទោះបី គាត់ស្លាប់ហើយក្តី អ្នកទាំង២ បាននៅផ្ទះថ្មីជាមួយគ្នាហើយ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ «ឡុង លីសុង និង ឃិន កញ្ចនា »សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំគ្រួសារនៃសព៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS