ព័ត៌មានជាតិ

លោកវរសេនីយ៍ឯក​ ហុង​ ពិសិដ្ឋ​ អធិការខណ្ឌកំបូល អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីបញ្ហាក្មេងទំនើង​ ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ​ និង នាយក​ នាយករង​ តាមបណ្ដាសាលារៀនរដ្ឋ​ និងឯកជន​

20-Jun-2024 306 views

រាជធានីភ្នំពេញ ៖ ដោយមានការអនុញ្ញាតពី​ ឯកឧត្ដម​ ឧត្តមសេនីយ៍​ឯក​ ជួន​ ណារិន្ទ​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤​ លោកវរសេនីយ៍ឯក​ ហុង​ ពិសិដ្ឋ​ អធិការ​ នៃអធិកាដ្ឋាននគរបាលខណ្ឌកំបូល​ បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីបញ្ហាក្មេងទំនើង​ ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល​ និងលោក-លោកស្រី​ នាយក​ នាយករង​ តាមបណ្ដាសាលារៀនរដ្ឋ​ និងឯកជន​ នៅក្នុងខណ្ឌកំបូល​ ។

ក្នុងនោះ លោកអធិការក៏សំណូមពរដល់លោក-លោកស្រី​ នាយក​ នាយករង​ តាមដានភាពអសកម្មការសិក្សារបស់សិស្សផ្ដល់ព័ត៌មានដល់កម្លាំងសមត្ថកិច្ច​ ដាក់កាមេរ៉ាក្នុង​សាលា ត្រួតពិនិត្យយានជំនិះ​របស់សិស្ស​ និងចូលរួមផ្ដល់ព័ត៌ទាក់ទងនឹងមាតបីតាសិស្សតាមគ្រុប Telegram ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS