ព័ត៌មានជាតិ

ដកខ្លួនបាន ដកទៅ! ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បើកកិច្ចប្រជុំបន្ទាន់មួយ ចាត់វិធានការចំពោះក្មេងទំនើង ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ មិនទុកឲ្យបង្កអសន្តិសុខទៀតនោះទេ!

19-Jun-2024 324 views

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពង្រឹងការងារសន្ដិសុខ សណ្ដាប់ធ្នាប់ និងវិធានការចំពោះក្មេងទំនើង ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានមានប្រសាសន៍ថា កម្លាំងនគរបាលរាជធានីភ្នំពេញ នឹងនៅតែបន្ដវិធានការម៉ឺងម៉ាត់ ដើម្បីធានាសន្ដិសុខក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ សំដៅរក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាព និងរបៀបរៀបរយជូនប្រជាពលរដ្ឋ ខណៈប្រតិបត្តិការនេះ គឺអនុវត្តតាមបទបញ្ជាម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា, ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ករណីក្មេងទំនើងនេះ បើងើបមួយវៃមួយ មិនអត់ឱនឲ្យទៀតនោះទេ ហើយមិនត្រូវឲ្យក្មេងទំនើងបង្កអុកឡុកក្នុងសង្គម ប៉ះពាល់ដល់កិត្តិយសរបស់ប្រទេសជាតិនោះឡើយ ពិសេសឯកឧត្តម ក៏សូមណូមពរ ដល់ឪពុក ម្ដាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ត្រូវជួយអប់រំណែនាំដល់យុវជន យុវតី ឲ្យដើរតាមគន្លងត្រឹមត្រូវ ជៀសវាងប្រព្រឹត្តអំពើអបាយមុខផ្សេង ពិសេសគឺខុសនឹងច្បាប់ ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS