រាជធានីភ្នំពេញ ៖ ពិតជារន្ធត់ណាស់ ប្តីកំពុងធ្វើការគេប្រាប់ថា ប្រពន្ធគ្រោះថ្នាក់ចរាចរណ៍ស្លាប់ហើយ ក៏មកមើល មកដល់ទ្រហ៊ោយំ បោកខ្លួន យកអាវគ្របសាកសពប្រពន្ធជាទីស្រលាញ់ ខណៈប្រពន្ធជិះម៉ូតូតាមដងផ្លូវ ក្នុងល្បឿនលឿន ទៅបុក បង្គោលភ្លើង ពេញទំហឹង ឡើងបែកផ្កាភ្លើង ស្លាប់នៅទីតាំងកើតហេតុ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣និង១០នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ចំណុចកែងបង្គោលភ្លើងលេខP២០០១-១១១ លើផ្លូវលេខ១១៤(ផ្លូវថៃហ្គ័រ) ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ក្រោយកើតហេតុ សមត្ថកិច្ចមានទាំងជំនាញនគរបាលចរាចរណ៍ មានទាំងនគរបាលប៉ុស្តិ៍ និងខណ្ឌ បានចុះដល់ទីតាំងកើតហេតុ ហ៊ុំព័ទ្ធខ្សែពិនិត្យយ៉ាងយកចិត្តទុកដាក់ និងពិនិត្យតាមរយៈកាមេរ៉ាសុវត្ថិភាព ទើបអាចបញ្ជាក់ថា ថាវាករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូម៉ាកZoomer ពណ៌ស+ខ្មៅ ពាក់ស្លាកលេខ តាកែវ1N ៧០២៧ បើកបរដោយឈ្មោះ មុត ចន្ថា ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរ កសិករ ស្នាក់នៅភូមិពោធិ៍ប៉ោង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល បើកបរលើផ្លូវលេខ១១៤(ផ្លូវថៃហ្គ័រ) ទិសដៅពីលិចទៅកើត លុះបើកបរមកដល់ត្រង់ចំណុចកើតហេតុខាងលើ បានរ៉េចង្កូតទៅបុកបង្គោលភ្លើង(ស្លាប់នៅកន្លែងកើតហេតុតែម្ដង) ជិះតែម្នាក់ឯង ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានវាស់វែង យករថយន្តទៅរក្សាទុក រង់ចាំសាច់ញាតិយកឯកសារមកទទួលយកទៅវិញ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS