រាជធានីភ្នំពេញ ៖ ពិតជារន្ធត់ និងសាហាវណាស់ គ្រាន់តែរឿងទំនាស់ព្រំដី រឿងឆ្នួលហាលខោអាវ និងការចតរយ៉ែរថយន្តសោះ ខ្មាន់កាំភ្លើងម្នាក់ មានចិត្តសាហាវព្រៃផ្សៃ បានដកកាំភ្លើងចូលទៅបាញ់ស្រោច ទៅលើបុរសម្នាក់ស្លាប់ គូដណ្តឹងឃើញចូលទៅអោបត្រកង រង ក៏ត្រូវខ្មាន់កាំភ្លើងនោះបាញ់ប្រហារទៀត រួចបែរមកបាញ់បុគ្គលិក ២នាក់ទៀតជាច្រើនគ្រាប់ ហើយប្រញាប់បើករថយន្តគេចខ្លួន តែទោះបីជាយ៉ាងណាត្រូវសមត្ថកិច្ចស្ទាក់ចាប់ខ្លួនបានហើយ ។
ហេតុការណ៍ដ៍សាហាវព្រៃផ្សៃនេះ បានកើតឡើងកាលពីរសៀលម៉ោង៣និង៥០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ភ្លាមៗគេឃើញមានសមត្ថកិច្ចពាក់ព័ន្ធជាច្រើននាក់ បានចុះមកដល់ទីតាំងកើតហេតុ ក៏មានវត្តមានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចុះដឹកនាំកម្លាំងផ្ទាល់ដល់ទីតាំងកើតហេតុផងដែរ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ពេលនេះ ខ្មាន់កាំភ្លើង ជាជនដៃដល់ខាងលើ ត្រូវសមត្ថកិច្ចស្ទាក់ចាប់បានហើយ នៅស្រុកអង្គស្នួល ខេត្តកណ្តាល ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS