ព័ត៌មានជាតិ

ប៉ូលិសចរាចរណ៍លើកទូរសព្ទតេ អាឡូបង បងទប់អារម្មណ៍ ម្ចាស់ទូរសព្ទ ប្តីរបស់បង ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ហើយ

18-Jun-2024 323 views

រាជធានីភ្នំពេញ ៖ ប៉ូលិសចរាចរណ៍លើកទូរសព្ទតេ អាឡូបង បងទប់អារម្មណ៍ ម្ចាស់ទូរសព្ទ ប្តីរបស់បង ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ហើយ ខណៈ កូននិងប្រពន្ធមកដល់ រត់ពីចម្ងាយ ស្រែកទ្រហ៊ោយំ តក់ស្លត់មិនអាចទទួលយកបាន ខណៈប្តីដែលជាមន្ត្រីយោធាផ្កាយ១ កំពុងជិះម៉ូតូតាមដងផ្លូវ ត្រូវបានជនសង្ស័យដែលធ្វើសកម្មភាព លួចម៉ូតូរបស់គេផ្សេងទៀត ជិះរត់មកបុកនឹងម៉ូតូមន្ត្រីយោធាខាងលើ ពេញទំហឹង បណ្តាលឲ្យស្លាប់យ៉ាងរន្ធត់ក្នុងថ្លុកឈាមតែម្តង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ នៅតាមបណ្តោយមហាវិថីព្រះនរោត្តម ស្ថិតនៅក្នុងសង្កាត់​ផ្សារថ្មី​ទី៣​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចនៅទីតាំងកើតហេតុ ក៏ដូចជាតាមសម្តីរបស់យុវជនម្នាក់ បានឲ្យដឹងថា ដំបូងឡើយម៉ូតូរបស់គាត់ នេះ បានទុកនៅកន្លែងធ្វើការដោយភ្លេចដកសោរចេញ ស្រាប់តែមានចោរលួច ហើយយកមកជិះរត់ មកតាមបណ្តោយផ្លូវខាងលើ ដោយភ័យនឹងគេដេញតាម ជនសង្ស័យនោះ ក៏ជិះម៉ូតូខាងលើក្នុងល្បឿនលឿនពីជើងមកត្បូង មកបុកចំពីមុខម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ដែលកំពុងជិះដោយបុរសម្នាក់ ជាមន្ត្រីយោធាផ្កាយ១ ឈ្មោះ ជា ប៊ុនសេង កំពុងឆ្លងកាត់ពីលិចទៅកើតពេញទំហឹង បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមតែម្តង ។ចំណែកអ្នកជិះម៉ូតូម្ខាងទៀតនោះ រងរបួសធ្ងន់ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌ សហការជាមួយនគរបាលចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែង យកទៅរក្សាទុក រង់ចាំដោះស្រាយគ្នា និងស្រាវជ្រាវចំពោះករណីនេះបន្ត និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS