រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលខ្លាំង ខណៈក្រុមនារីភេទទី៣ និងនារីម្នាក់ បានទាស់ពាក្យសម្តីគ្នា ឈានទៅដល់ការផ្ទុះហិង្សា វាយតប់គ្នាទៅវិញទៅមក
ផ្អើលសមត្ថកិច្ចទាំងយប់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីភាគីម្ខាង ដែលជាភេទទី៣បានរៀបរាប់ថា រឿងរ៉ាវទាំងអស់ គឺផ្តើមចេញពី ប្អូនស្រីជាភាគីម្ខាងទៀតដែលជាអ្នកធ្វើការជាមួយគ្នា បានចោទពួកខ្លួនថានិយាយចាក់រុក ទើបសួរនាំចុះឡើង ទាស់ពាក្យសម្តីគ្នា ឈានដល់ការវាយតប់គ្នាទៅមកបែបនេះតែម្តង ។
ចំណែកភាគីប្អូនស្រីម្ខាងទៀត មិនបញ្ជាក់ពីមូលហេតុយ៉ាងណានោះទេ នៅពេលដែលអ្នកសារព័ត៌មានព្យាយាមសាកសួរ ។
ក្រោយកើតហេតុ ភាគីទាំងសងខាង បាននាំគ្នាមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១ ដើម្បីឲ្យសមត្ថកិច្ចជួយដោះស្រាយ ដូច្នេះទុកតួនាទីនេះ ឲ្យសមត្ថកិច្ចលោកធ្វើការបន្ត ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS