រាជធានីភ្នំពេញ ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការប្រកាសស្វែងរកម្ចាស់ម៉ូតូកង់៣ (pass app )សង្ស័យចោរលួច យកមកប្លុងចោលក្នុងដីឡូត៍មួយកន្លែង ។
សមត្ថកិច្ចបានបញ្ជាក់ថា នាយប់ថ្ងៃ១២ខែមិថុនា ឆ្នាំ២០៣៤ ផ្នែកជំនាញអធិការដ្ឋាននគរបាលទួលគោកល្បាត នៅមូលដ្ឋានក៏បានប្រទះឃើញPassApp(ម៉ូតូកង់បី)ចំនួន២គ្រឿង ទុកចោលនៅដីឡូត៍ចំណុចផ្លូវរថភ្លើង សង្កាត់បឹងកក់ទី១ ដោយមានការសង្ស័យពាក់ព័ន្ធបទល្មើស (លួច) សមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការផ្សព្វផ្សាយ នឹងស្រាវជ្រាវរកម្ចាស់មកទទួលវិញ និងសូមភ្ជាប់ជាមួយឯកសារមកជាមួយផង៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS