ព័ត៌មានជាតិ

ពិតជារន្ធត់ណាស់ ស្ត្រីម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូ ត្រូវរថយន្តក្រឡុកស៊ីម៉ង់ត៍ កិនទាំងមនុស្ស​ទាំងម៉ូតូ ដាច់ខ្លួនជា២កំណាត់ ទំប៉ែតដូចចេកចៀន ខ្ចាយខួរស្លាប់យ៉ាងរន្ធត់បំផុត

11-Jun-2024 392 views

រាជធានីភ្នំពេញ ៖ ពិតជារន្ធត់ណាស់ ស្ត្រីម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូ ត្រូវបានរថយន្តក្រឡុកស៊ីម៉ង់ត៍ កិនទាំងមនុស្ស​ទាំងម៉ូតូ ដាច់ខ្លួនជា២កំណាត់ ទំប៉ែតដូចចេកចៀន ខ្ចាយខួរស្លាប់យ៉ាងរន្ធត់បំផុត កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ លើផ្លូវលេខ ៥១៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តក្រឡុកស៊ីម៉ង់ត៍ មួយគ្រឿងខាងលើនេះ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ។ ចំណែកម៉ូតូគុបមូល ពាក់ស្លាកលេខ ភ្នំពេញ ABI-4270 ជិះដោយស្ត្រីម្នាក់ បើកពីកើតមកលិច លុះដល់ចំណុចកើតហេតុ ចំផ្លូវបែកជាបួន មិនដឹងយ៉ាងម៉េច ឃើញត្រូវរថយន្តក្រឡុកស៊ីម៉ង់ត៍នេះ កិនស្ត្រីអ្នកជិះម៉ូតូ ជាមួយនិងម៉ូតូ អូសដាច់ខ្លួនជា២កំណាត់ ទំប៉ែតដូចចេកចៀន ខ្ចាយខួរស្លាប់យ៉ាងរន្ធត់បំផុតទៅហើយ ដោយភ្លាមៗមិនទាន់ដឹងថា ខាងណាខុស ខាងណាត្រូវនោះទេ ។ ខណៈអ្នកបើករថយន្ត ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅកាន់ប៉ុស្តិ៍ ដើម្បីសាកសួរ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌទួកគោក សហការជាមួយនគរបាលជំនាញចរាចរណ៍ក្រុង ធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំស្រាយគ្នាតាមច្បាប់ ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS