ខេត្តកណ្តាល ៖ ជនសង្ស័យចំនួន ៣នាក់ ក្នុងចំណោមបក្ខពួក ៥នាក់ ត្រូវបានសមត្ថកិច្ចស្រុកកៀនស្វាយ ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណី ជួញដូរ លុបបំបាត់វត្ថុតាង និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង១០ និង ៣០នាទី ថ្ងៃទី ១០ ខែមិថុនា
ឆ្នាំ២០២៤ នៅចំណុច ក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ជនសង្ស័យចំនួន ០៥នាក់ ប្រុស (ឃាត់ខ្លួន០៣ គេច០២នាក់)រួមមាន ៖
១- ឈ្មោះ ផេន សារ៉ាត់ (ពេជ)ភេទប្រុស អាយុ ៣២ ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន)(ជួញដូរនិងលុបបំបាត់វត្ថុតាង)
២- ឈ្មោះ រស្មី ណារ៉េន ភេទប្រុស អាយុ ១៩ ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)(រក្សាទុក)
៣- ឈ្មោះ សំរិទ្ធ ពិសាល(ស៊ុយ) ភេទប្រុស អាយុ ១៩ ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)(រក្សាទុក)
៤- ឈ្មោះ វុទ្ធី សុធា(ហៅវិត) ភេទប្រុស អាយុ ១៩ ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល (គេចខ្លួន)
៥- ឈ្មោះ ពិន ថារី(ហៅញ៉ាញ់) ភេទប្រុស អាយុ ២៤ ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល (គេចខ្លួន)។
ក្នុងនោះ វត្ថុតាងចាប់យករួមមាន:ឲ៖
១/ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ០២ កញ្ចប់តូច
២/ សម្ភារៈប្រើប្រាស់និងវេចខ្ចប់ថ្នាំញៀនមួយចំនួន
៣/ ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១
៤/ កែវជរ័តែគុជចាក់ថ្នាំញៀនចូលចំនួន០១
៥/ ទូរសព្ទ័០១គ្រឿងម៉ាកណូគាចុចពិល
៦/ ស្លាកលេខម៉ូតូចំនួន០១ (បន្ទាយមានជយ័ ១B ៦៣៦៤)
៧/ អាយកូមចំនួន០២។
សូមបញ្ជាក់ថា មុននឹងឈានដល់ការបង្ក្រាបនេះ មានប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចថា មានសកម្មភាពប្រើប្រាស់ថ្នាំញៀន នៅក្នុងព្រៃ ស្ថិតនៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ក្រោយទទួលពត័មានបានភ្លាម កំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ សហការណ៍ជាមួយកំលាំងប្រជាការពារ ចុះមកដល់ចំនុចកើតហេតុបានឃាត់ខ្លួន ឈ្មោះ រស្មី ណារ៉េន ភេទប្រុស និងឈ្មោះ សំរិទ្ធ ពិសាល ហើយសមត្ថកិច្ចបានឆែកឆេរ រកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកក ចំនួន០១កញ្ចប់តូច ចំណែកឈ្មោះ ពិន ថារី(ញ៉ាញ់) និងឈ្មោះ វុទ្ធី សុធា(វិត)បានរត់គេចខ្លួនចូលព្រៃបាត់ រួចកំលាំងសមត្ថកិច្ចបានឃាត់ខ្លួន ឈ្មោះ រស្មី ណារ៉េន និងឈ្មោះ សំរិទ្ធ ពិសាល(ស៊ុយ) រួមនឹងវត្ថុតាងយកមកប៉ុស្តិនគរបាលកំពង់ស្វាយដើម្បីសួរនាំ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ថ្នាំញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់តូចនេះ ជារបស់ពួកខ្លួនពិតប្រាកដមែន ដោយឈ្មោះ ពិន ថារី(ញ៉ាញ់)បានទៅទិញពីឈ្មោះ ផេន សារ៉ាត់ ភេទប្រុស អាយុ៣២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិត មានទីលំនោ ភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយកន្លងមក ឈ្មោះ សំរិទ្ធ ពិសាល(ស៊ុយ) ធ្លាប់ទៅទិញថ្នាំញៀនពីឈ្មោះ ផេន សារ៉ាត់(ពេជ) ចំនួន០៥ដងមកហើយ ដោយទិញក្នុងម្តងៗ ៣០០០០រៀល (បីម៉ឺនរៀល) ទៅ៥០០០០រៀល(ប្រាំម៉ឺនរៀល) ។
ក្រោយបានចំលើយសារភាព របស់ឈ្មោះ សំរិទ្ធ ពិសាល(ស៊ុយ) រួច កម្លាំងប៉ុស្តិ៍កំពង់ស្វាយ បានសហការ ជាមួយកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយ ចុះមកដល់ចំណុចផ្ទះរបស់ឈ្មោះ ផេន សារ៉ាត់ (ពេជ) ស្ថិតនៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ក៍បានធ្វើការឃាត់ខ្លួនឈ្មោះ ផេន សារ៉ាត់ (ពេជ) និងធ្វើការឆែកឆេររកឃើញ ម្សៅក្រាមពណ៍សថ្លាសង្សយ័សារធាតុញៀន(ម៉ាទឹកកក) ចំនួន០១កញ្ចប់តូច ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១ និងកែវជរ័ដាក់តែគុជ ដែលឈ្មោះ ផេន សារ៉ាត់ (ពេជ) ចាក់ថ្នាំញៀនចូលចំនួន០១ ។ រួចកម្លាំងសមត្ថកិច្ចបាននាំខ្លួនឈ្មោះ ផេន សារ៉ាត់(ពេជ) យកមកប៉ុស្តិ៍កំពង់ស្វាយដើម្បីសួរនាំ នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ផេន សារ៉ាត់ (ពេជ)បានសារភាពថា ខ្លួនពិតជាបានលក់ថ្នាំញៀនទៅអោយ ឈ្មោះ សំរិទ្ធ ពិសាល (ស៊ុយ) និងឈ្មោះ ពិន ថារី(ញ៉ាញ់)ប្រាកដមែន ។ ហើយឈ្មោះ ផេន សារ៉ាត់ (ពេជ) បានចាក់ថ្នាំញៀនមួយកញ្ចប់ធំ ចូលទៅក្នុងកែវជរ័ដាក់តែគុជ តំលៃប្រហែល ២៥០០០០រៀល (ម្ភៃប្រាំម៉ឺនរៀល) ហើយថ្នាំញៀននេះខ្លួនបានទិញពីឈ្មោះ ហ៊ីម (មិនស្គាល់នាមត្រកូល ) ភេទប្រុស រស់នៅលើទូកតាមបណ្តោយទន្លេបាសាក់ ហើយកន្លងមកឈ្មោះ ផេន សារ៉ាត់ (ពេជ)ធ្លាប់ទិញថ្នាំញៀនពីឈ្មោះ ហ៊ីម (មិនស្គាល់នាមត្រកូល) ចំនួន៣៥លើកមកហើយ ដើម្បីយកមកលក់បន្ត។
ក្រោយពីសួរនាំរួច ជនសង្សយ័រួមទាំងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនិតិវិធី ៕ នុច
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS