រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលខ្លាំង ខណៈបុរសម្នាក់ អះអាងថាគាត់ទើបតែប្រើប្រាស់ថ្នាំញៀនរួច កើតអាការៈរវើរវាយ អុកឡុកពេញកន្លែងគេរកស៊ីលក់ដូរមិនកើត រហូតផ្អើលដល់កម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន ចុះមកអន្តរាគមន៍ទាំងយប់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ មានបុរសម្នាក់ បានជិះម៉ូតូមួយគ្រឿង មកកូរអុកឡុកបងៗសន្តិសុខ និងបងប្អូនប្រជាពលរដ្ឋជាអ្នកលក់ដូរ ពេញនៅក្នុងកោះពេជ្រ និងព្យាយាមចូលទៅក្នុងអាគារផ្សេងៗ ជាដើម រហូតផ្អើលដល់កម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន ចុះមកអន្តរាគមន៍ទាំងយប់ ៕