ព័ត៌មានជាតិ

ថវិកាសប្បុរជនចំនួន៨០០ដុល្លារនិង២០ម៉ឺនរៀល បានប្រគល់ជូនក្រុមគ្រួសារគាត់ហើយ

15-Jan-2024 553 views

រាជធានីភ្នំពេញ៖ នៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ លោក សុវណ្ណ រិទ្ធី បាននាំយកថវិការបស់សប្បុរជនសរុប​៨០០ដុល្លារ និង២០ម៉ឺនរៀល ក្នុងនោះថវិការបស់លោកជំទាវ អូន លាប កូនស្រីរបស់ឯកឧត្តមគតិបណ្ឌិត ហ៊ី ប៊ុនហៀង និងបងថ្លៃ ចំនួន៤០០ដុល្លារ រួមទាំងអង្ករ មី និងត្រីខ បានប្រគល់ជូនក្រុមគ្រួសារបងស្រី ដែលរងគ្រោះដោយផ្ទុះហ្គាសឆាបឆេះទាំងកូន ទាំងម្តាយ និងឪពុក ខណដែលកំពុងខ្វះខាត អស់លទ្ធភាពក្នុងការព្យាបាលជំងឺកូននិងម្តាយ ដែលលើកដៃសំពះសុំចិត្តពីមហាជនជួយបរិច្ចាកជួយដល់ក្រុមគ្រួសារគាត់ផង។

ក្នុងនោះដែរ ក្រុមគ្រួសាររងគ្រោះក៏បានថ្លែងអំណរគុណដល់សប្បុរជនទាំងអស់ ដែលបានជួយបរិច្ចាកថវិកាជួយដល់ក្រុមគ្រួសារគាត់ បានដោះទ័លក្រមួយគ្រាផងដែរ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS