រាជធានីភ្នំពេញ៖ យុវជន២នាក់បងប្អូន បានជិះកង់បីឥណ្ឌាតាំងពីផ្លូវជាតិលេខ៣ ស្កាត់មកឲ្យអ្នកសារព័ត៌មានជួយផ្សាយ ដោយខ្លួនត្រូវបានក្រុមចោរប្រុសស្រីមានគ្នា៣នាក់ ប្រដាប់ដោយកាវកាប់ប្លន់យកម៉ូតូស្តុបពី ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HS-1925 ស៊េរីឆ្នាំ២០២០ ដែលខ្លួនទើបតែបង់រំលស់គេបាន១ខែ ក៏ត្រូវចោរប្លន់យកទៅបាត់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅចំណុចភូមិ ព្រៃកំបុត សង្កាត់ ចោមចៅ ២ ខណ្ឌ ពោធិ៍ សែនជ័យ រាជធានីភ្នំពេញ។
ក្រោយពេលកើតហេតុ ជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងផង។ ចំពោះព័ត៌មានយ៉ាងណា យើងនឹងធ្វើការUpdateជូនបន្តទៀត៕