រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលទាំងយប់ ខណៈយុវជនម្នាក់ ស្រវឹងជោកជាំ បានប្រើហិង្សាទះកំផ្លៀងទៅលើលោកតាស៊ីក្លូ ដែលគាត់កំពុងសម្រាកនៅមុខសំយ៉ាបផ្ទះគេ កាលពីយប់មិញ កាលពីវេលាម៉ោង១០ និង១៥នាទីយប់ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ក្នុងសង្កាត់អូរឬស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ លុះនៅវេលាម៉ោង ៨ព្រឹក ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ចប៉ុស្តិ៍នគរបាលអូរឬស្សី៣ ចុះទៅនាំខ្លួនមកសួរនាំ ។
សមត្ថកិច្ចបានឲ្យដឹងថា យុវជនខាងលើ មានឈ្មោះ អាំង សាមុត អាយុ ២១ឆ្នាំ មុខរបរ គ្មាន អវិជ្ជមានសារធាតុញៀនក្នុងខ្លួន។ ចំណែកជនរងគ្រោះ ជុំ យ៉ន អាយុ៧០ ឆ្នាំ មុខរបរ ធាក់ស៊ីក្លូ ស្នាក់នៅតាមសំយ៉ាបផ្ទះគេ។
ក្នុងនោះបើតាមការបញ្ជាក់របស់ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ករណីនេះ យុវជនខាងលើ បានចូលខ្លួនសុំទោសលោកតា និងសងសំណងនូវប្រាក់មួយចំនួនជូនលោកតា ដើម្បីបញ្ចប់រឿង ហើយលោកតាក៍បានអធ្យាស្រ័យមិនប្រកាន់ទោសពៃរ៍ដល់យុវជនដែលដឹងកំហុសឆ្គងនេះដែរ ៕ អែលមេសា
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS