ព័ត៌មានជាតិ

បុរសជនជាតិកូរ៉េម្នាក់បើករថយន្តឡើងស្ពានកោះនរា បុករះម៉ូតូ២គ្រឿងចំពីក្រោយ របួស៤នាក់ទាំងព្រឹក

21-Feb-2025 297 views

រាជធានីភ្នំពេញ  ៖ បុរសជនជាតិកូរ៉េម្នាក់ បានបើករថយន្ត ឡើងស្ពានកោះនរា ជ្រុលបុកពីក្រោយម៉ូតូ២គ្រឿង ដែលកំពុងបើកនៅខាងមុខ បណ្តាលឲ្យមនុស្សចំនួន ៤នាក់ រងរបួស ក្នុងនោះមានម្នាក់របួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជិត១០ព្រឹកថ្ងៃទី ២០ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចស្ពានកោះនរា ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជនជាតិកូរ៉េខាងលើ បានបើករថយន្តម៉ាក ស៊ីដេស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BU- 1967 ធ្វើដំណើរឡើងស្ពានកោះនរា ក្នុងទិសដៅពីកើតមកលិច ដោយល្បឿនលឿន ដោយបានបុកម៉ូតូ២គ្រឿង ដែលកំពុងជិះនៅខាងមុខចំពីក្រោយពេញទំហឹង បណ្តាលឲ្យមនុស្សចំនួន ៤នាក់ រងរបួស ក្នុងនោះមានម្នាក់របួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកដល់ទីតាំងកើតហេតុ ធ្វើការវាស់វែង ដោយទុកពេលឲ្យភាគីទាំង ៣ ធ្វើការចរចារគ្នាមួយជំហ៊ានសិន បើមិនត្រូវសមត្ថកិច្ចនឹងយកទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត ៕ អែលមេសា

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS