ព័ត៌មានជាតិ

អធិការរងខណ្ឌ៧មករាម្នាក់ បើករថយន្តដឹកប្រពន្ធកូនធ្លាក់ស្ពានចូលស្ទឹង​ ស្លាប់កូនស្រីម្នាក់ ៤នាក់ទៀតរបួសធ្ងន់ស្រាល

21-Feb-2025 500 views

រាជធានីភ្នំពេញ​៖ បុរសម្នាក់ដែលគែស្គាល់ថាជាលោក អធិការរង ខណ្ឌ៧មករា បើករថយន្ដដឹកគ្រួសារ ធ្លាក់ពីលើស្ពាន បណ្ដាលឲ្យ ស្លាប់ កូន ស្រីម្នាក់ និង បួន នាក់ ទៀតរងរបួសត្រូវបានបញ្ជូន ទៅ មន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតោឡើងនៅវេលាម៉ោង ១១និង ៣០នាទីយប់ ថ្ងៃ២០ ខែកុម្ភៈ ឆ្នាំ២០២៥ លើផ្លូវជាតិលេខ០២ ស្ពានបាក់ ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ព្រែកកពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនិងពីសមត្ថកិច្ចមូលដ្ឋានបានដោយដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ដែលគែស្គាល់ថាជាលោក អធិការរងខណ្ឌ៧មករា បានបើករថយន្ដ Luxe RX 330 មួយគ្រឿងពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2AU- 8503 ដឹកគ្រួសារ បើកតាមបណ្ដោយផ្លូវជាតិលេខ២ ពីកើតទៅលិចមកដល់ស្ពានបាក់ មិនប្រយ័ត្ន បើកធ្លាក់ ស្ពាន បណ្ដាលឲ្យ កូន ស្រីម្នាក់ បានស្លាប់ និង បួន នាក់ ទៀតរងរបួសត្រូវបានបញ្ជូន ទៅ មន្ទីរពេទ្យ ក្នុងនោះករណីនេះរួមមាន ៖​

អ្នកបើកបរឈ្មោះ លី ឡាំ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ នគរបាលជាតិ មានទីលំនៅភូមិកណ្តាល សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ (រងរបួសស្រាល បញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត) និងអ្នករួមដំណើរ០៤នាក់ទៀតរួមមាន ៖

ទី០១ឈ្មោះ ឈុន ហ្គួចទៀង ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិសង្កាត់ជាមួយគ្នា (រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត)

ទី០២ឈ្មោះ លី ហ្គួចជូ ភេទស្រី អាយុ១៤ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិសង្កាត់ជាមួយគ្នា (ស្លាប់នៅកន្លែងកន្លែងកើតហេតុ)

ទី០៣ឈ្មោះ លី ជីងជីង ភេទស្រី អាយុ១៥ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិសង្កាត់ជាមួយគ្នា (រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យគន្ធ:បុប្ផា)

ទី០៤ឈ្មោះ លី សុប៉ុង ភេទប្រុស អាយុ១១ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិសង្កាត់ជាមួយគ្នា (រងរបួសស្រាល បញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យគន្ធ:បុប្ផា)។

ករណីនេះសមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីអ្នកបើកបររថយន្ត បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ខណៈរថយន្តវិញ រងការខូចខាតធ្ងន់ ត្រូវបានសមត្ថកិច្ចវាស់វែង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចំណែកសពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS