ព័ត៌មានជាតិ

រថយន្ដ Ford Ranger បុករថយន្ដស៊េរីទំនើប DIFENDER ត្រង់ផ្លូវបំបែកជាបួន បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

21-Feb-2025 461 views

រាជធានីភ្នំពេញ ៖ បុរសម្នាក់ បើក រថយន្ដ Ford Ranger បុក រថយន្ដ ស៊េរី ទំនើប DIFENDER បុក ត្រង់ ចំណុច ផ្លូវ បំបែក ជា បួន បណ្ដាលឲ្យ រងការ ខូចខាត យ៉ាងដំណំ ។

ហេតុ ការណ៍ នេះ បានកើតឡើងនៅតាមបណ្ដោយផ្លូវ ៩២ កែង ផ្លូវ បេតុង សង្កាត់ ឃ្មួញ ខណ្ឌ សែន សុខ រាជធានីភ្នំពេញ វេលា ម៉ោង ១១យប់ ថ្ងៃ ទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២៥។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងពីសមត្ថកិច្ចមូលដ្ឋាន បានដោយដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ បើក រថយន្ដ Ford Ranger ពាក់ ផ្លាក លេខ ភ្នំពេញ 2BA-8013 បើកបណ្ដោយផ្លូវ ៩២ក្នុងទិសដៅពីកើតមកលិច មកដល់ផ្លូវបំបែកក៏បើក បុក រថយន្ដ ស៊េរី ទំនើប DIFENDER ពាក់ ផ្លាក លេខ កម្ពុជា T.SP5679 បុក ត្រង់ ចំណុច ផ្លូវ បំបែក ជា បួន បណ្ដាលឲ្យ រងការ ខូចខាត ភ្លាមនោះអ្នកបើកបរទាំង២នាក់បានគេចបាត់ពីកន្លែងកើតហេតុ។

ក្រោយកេីត ហេតុ សមត្ថកិច្ច ជំនាញ ចរាចរណ៍ ផ្លូវគោក នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ចុះ មក ធ្វើ ការ វាស់ វែង យក រថយន្ត ទាំង ពីរ គ្រឿង ទៅ រក្សា ទុក រង់ចាំ ការ ដោះស្រាយ នៅ ពេល ក្រោយ ៕ Mrr Ka

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS