រាជធានីភ្នំពេញ៖ លោកយាយចំណាស់ម្នាក់ សម្រាកនៅមុខផ្ទះគេ ត្រូវបានរថយន្ដមួយគ្រឿងបុករបាំងថ្មចែកផ្លូវ ហើយបន្ដមកបុកគាត់បន្ថែមទៀត បណ្ដាលឲ្យរងរបួសធ្ងន់ត្រូវបានរថយន្ដសាមុយដឹកបញ្ចូនទៅមន្ទីរពេទ្យ ។
ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវ ៥៩៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ វេលាម៉ោង១២យប់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២៥។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនិងពីសមត្ថកិច្ចមូលដ្ឋានបានដោយដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ត KIA Morning ពាក់ផ្លាកលេខ ភ្នំពេញ 2BD-8200 តាមបណ្ដោយផ្លូវ ៥៩៨ ក្នុងទិសដៅ ពីជើងទៅត្បូង ក៏បើកមកបុកថ្មពុះចែកទ្រូងផ្លូវ ហើយខ្ទាតបុកលោកយាយចំណាស់ម្នាក់កំពុងដេកនៅមុខផ្ទះគេ បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានដឹកបញ្ចូទៅមន្ទីរពេទ្យ ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការវាស់វែងយករថយន្តទៅរក្សាទុកដើម្បីរងចាំដោះស្រាយនៅពេលក្រោយ តាមច្បាប់បន្តទៀត ៕ Mrr Ka
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS