រាជធានីភ្នំពេញ៖ ករណីអគ្គីភ័យមួយបានកើតឡើងនៅផ្ទះជាន់ទី១ ហាងលក់ស្បែកជើងយីហោ HADU STORE បង្ករអោយមានការភ្ញាក់ផអើលយ៉ាងខ្លាំងទៅដល់រថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់។
ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ០២ និង ៥០នាទីរសៀល ថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២៥ នៅចំណុចហាងលក់ស្បែកជើងយីហោ HADU STORE ជាន់ទី១ ផ្លូវលេខ ៣១០ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
បើយោងតាមប្រភព័ត៌មានពីម្ចាស់ហាងបានបញ្ជាក់ប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គឺគេបានឃើញមានអណ្តាតភ្លើងឆាបឆេះចេញមកពីលើជាន់ទី១ ហាងលក់ស្បែកជើងយីហោ HADU STORE ខាងលើ ទើបបង្ករអោយមានការភ្ញាក់ផ្អើលកើតឡើងទៅដល់កម្លាំងមានសម្ថកិច្ច អាជ្ញាធរមូលដ្ឋានជាច្រើនបានចុះមកដល់កន្លែងកើតហេតុ។ ដោយឃើញមានស្ថានភាពភ្លើងឆេះខ្លាំងពេក ក៏បានទាក់ទងហៅរថយន្តពន្លត់អគ្គីភ័យការិយាល័យបង្ការ និងពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាច្រើនគ្រឿងចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់បានទាន់ពេលវេលាតែម្តង។
ក្នុងករណីអគ្គីភ័យនេះឆេះផ្ទះជាន់ទី១ ខាងលើហាងលក់ស្បែកជើងយីហោ HADU STORE នេះដែរគឺ កើតឡើងដោយសារតែ ឆ្លងចរន្តអគ្គិសនី ដោយបានឆេះបំផ្លាញអស់សម្ភារៈមួយចំនួន និងប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ជាច្រើនគ្រឿងផងដែរ៕ អែលមេសា
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS