ព័ត៌មានជាតិ

រថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង បើកសុខៗ ឆ្លងចរន្តអគ្គិសនី ហ៊ុយផ្សែងទ្រលោម

17-Feb-2025 236 views

រាជធានីភ្នំពេញ ​៖ រថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង បើកសុខៗ ឆ្លងចរន្តអគ្គិសនី ហ៊ុយផ្សែងទ្រលោម បង្កការភ្ញាក់ផ្អើលខ្លាំងដល់អ្នកដំណើរតាមដងផ្លូវ។​

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨ជាងព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចផ្លូវជាតិលេខ៣ ក្នុងសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សូមបញ្ចាក់ថា ទន្ទឹមនឹងអគ្គិភ័យនេះបានកើតឡើង បងប្អូនប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ច ហើយភ្លាមៗសមត្ថកិច្ចបានយករថយន្តបាញ់ទឹកស្រោចសួនច្បារមួយគ្រឿង មកធ្វើការបាញ់រថយន្តដែលកំពុងឆេះខាងកលើ បណ្តាលឲ្យរលត់ទៅវិញតែម្តង មិនបណ្តាលឲ្យមានរណាម្នាក់ មានគ្រោះថ្នាក់នោះទេ និងប្រគល់ឲ្យម្ចាស់យកទៅជួសជុលដោយខ្លួនឯង ៕ អែល វិចិត្រ

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS