រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពឆក់ទូរសព្ទដៃម៉ាក IPhone 14 ពីប្រជាពលរដ្ឋ រត់គេចខ្លួនអស់រយៈពេល១ខែ ត្រូវបាន កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលខណ្ឌ៧មករា ធ្វើការឃាត់ខ្លួនបាន ។
តាមបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៤ល្ងាច ថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ នៅចំណុច ផ្លូវ១៦១ សង្កាត់អូរឬស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ។នៅថ្ងៃទី០១ ខែ កុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ២០ និង ១០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងនគរបាលខណ្ឌ៧មករា បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុច ក្រោយសណ្ឋាគារសុខា ផ្លូវទន្លេសាប សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យ កំពុងចាត់ការតាមនីតិវិធី ៕ អែល មេសា
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS