រាជធានីភ្នំពេញ ៖ ចាត់ទុកថាសំណាង១ក្នុង១០០០គ្រោះថ្នាក់ ដែលគ្មាននរណាម្នាក់កើតអី បុគ្គលមួយចំនួនបើកបរ ដូចយកជីវិតមកលេងសើចសម្បើមណាស់ នេះសំណាងខាងរថយន្តធុនធំដឹកអុស ខំជាន់ហ្វ្រាំងអូសបួងចង្កូតគេច រហូតក្រឡាប់ខ្លួនឯង ចុះបើគេចមិនទាន់ តើទៅជាយ៉ាងណា???
តាមការបញ្ជាក់ពីសមត្ថកិច្ច ហេតុការណ៍នេះបានកើតឡើងតាំងពីវេលាម៉ោង១ ឈានចូលម៉ោង២យប់ ថ្ងៃទី២ ខែកុម្ភៈឆ្នាំ២០២៥ នៅចំណុចកណ្តាលភ្លើងស្តុបគងណយ ក្នុងភូមិគងណយ សង្កាត់គងណយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្នុងនោះបើតាមកាមេរ៉ាសុវត្ថិភាព ក៏ដូចជាការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តធុនធំដឹកអុសខាងលើ បានបើកបរតាម មហាវិថីខ្សែក្រវ៉ាត់ក្រុងទី៣ ក្នុងទិសដៅពីជើងមកត្បូង មកដល់ចំណុចស្តុបគងណយ ស្រាប់តែមានរថយន្តមួយគ្រឿងទៀត បត់ទទឹងបញ្ច្រាសទិសភ្លាមៗ មិនមើលមុខក្រោយ ភ្លាមនោះ ខាងរថយន្តធុនធំដឹកអុស ខំជាន់ហ្វ្រាំងអូសបួងចង្កូតគេច រហូតក្រឡាប់ខ្លួនឯងចាក់អុសចោលពេញផ្លូវ រងការខូចខាតរថយន្ត ចុះបើគេចមិនទាន់ តើទៅជាយ៉ាងណា??? ខណៈក្រោយកើតហេតុភ្លាមៗ ខាងឡានតូចនោះ បានបើករត់ទៅបាត់! ។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍គងណយ បានចុះមកដល់ទីតាំងកើតហេតុ សម្រួលចរាចរណ៍កុំឲ្យមានការកកស្ទះ ដោយសារករណីនេះ មិនប៉ះពាល់ដល់អ្នកដ៍ទៃ ឬទ្រព្យសម្បត្តិរដ្ឋ សមត្ថកិច្ចបានអនុញ្ញាឲ្យខាងរថយន្តធុនធំដឹកអុសខាងលើ ហៅរថយន្តក្រុមហ៊ុនគ្នាគាត់ផ្សេងទៀត សេងអុសចេញ និងស្ទូចឡានយកទៅជួសជុល ដោយខ្លួនឯង ៕ អែល វិចិត្រ
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS