ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងជោក (0.67) បើកឡានបុកផ្តាច់ជីវិតក្មួយប្រុសរបស់ ពូចក់អ្នកអត្ថាធិប្បាយបាល់ទាត់ដ៏ល្បី ស្លាប់យ៉ាងរន្ធត់ ២នាក់ទៀតរបួស នៅផ្លូវ៦០ម៉ែត្រ!!!!

03-Feb-2025 186 views

រាជធានីភ្នំពេញ ៖ បុរសម្នាក់បើក រថយន្ដ ទាំងស្រវឹង បានបុកផ្ដាច់ជិវិតបុរសម្នាក់ ជាកម្មកសំណង់ និងជាក្មួយរបស់អ្នកអត្ថាធិប្បាយបាល់ទាត់ដ៏ល្បី គឺពូចក់ ដែលកំពុងបណ្ដើរម៉ូតូសណ្ដោងរម៉កតាមផ្លូវ បណ្ដាលឲ្យស្លាប់ម្នាក់យ៉ាងរន្ធត់ និង២នាក់ទៀតរបួស ហើយរថយន្ដបានបើករត់គេច តែត្រូវបានប្រជាពលរដ្ឋ ដេញតាមឃាត់បានទាំងអ្នកបើកបរ ប្រគល់ឲ្យសមត្ថកិច្ច។

ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ វេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ ។

សមត្ថកិច្ចបានឲ្យដឹងថា ភាគីរថយន្តម៉ាក STAREX ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BW-9795 បើកបរដោយឈ្មោះ តារា រិទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ មន្រ្តីរាជការ មានទីលំនៅ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ឃាត់ខ្លួន ប្រគល់អោយការិយានគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ) ។ ចំណែកភាគីម៉ូតូសណ្តោងរម៉កម៉ាក ស៊ីរ៉ុស ពណ៌ខ្មៅ គ្មានលេខ ដែលអ្នករុញម៉ូតូសណ្តោងរម៉កទី០១ឈ្មោះ មូ តុលា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិកំពង់ដំ ឃុំម្សាក្រង់ ស្រុកស្ទោង ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ), អ្នករុញម៉ូតូសណ្តោងរម៉កទី០២ឈ្មោះ យឿន ណេត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិព្រែកតាណាន់ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង (រងរបួសស្រាល បញ្ជូនទៅសម្រាកព្យាបាលនៅគ្លីនិចឯកជនមានជ័យ១)

និងអ្នករុញម៉ូតូសណ្តោងរម៉កទី០៣ឈ្មោះ ភាច តា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិព្រែកតាណាន់ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង (រងរបួសស្រាល បញ្ជូនទៅសម្រាកព្យាបាលនៅគ្លីនិចឯកជនមានជ័យ១) ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងពីសមត្ថកិច្ចមូលដ្ឋាន បានដោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរស ម្នាក់បើក រថយន្ដ HYUNDAI Starex ពាក់ ផ្លាក លេខ ភ្នំពេញ 2BW-9795 តាម បណ្ដោយ ផ្លូវ ៦០ម៉ែត្រ ទិសដៅ ពី ត្បូង ទៅ ជើង ទាំងស្រវឹង ក៏បើកទៅ បុក ម៉ូតូ សណ្ដោង រម៉ក ដែលកំពុងបណ្ដើតាមផ្លូវ ចំពីក្រោយ ពេញទំហឹង បណ្ដាលឲ្យ បុរសម្នាក់ជាកម្មកសំណង់និងជាក្មួយរបស់អ្នកអត្ថាធិប្បាយបាល់ទាត់ដ៏ល្បី គឺពូចក់ ស្លាប់យ៉ាងរន្ធត់ ចំណែក២នាក់ទៀតរងរបួស រួចហើយរថយន្ដបានបើករត់គេច តែត្រូវបានប្រជាពលរដ្ឋ ដេញតាមឃាត់បានទាំងអ្នកបើកបរ ប្រគល់ឲ្យសមត្ថកិច្ច វាស់ជាតិអាកុល ឃើញមាន ០.៦៧ មីលីក្រាមក្នុងមួយលីត្រខ្យល់ឯណោះ ។

ក្រោយកើត ហេតុ សមត្ថកិច្ច ជំនាញ ចរាចរណ៍ ផ្លូវគោក នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ចុះ មក ធ្វើ ការ វាស់ វែង យក រថយន្ត និង ម៉ូតូ សណ្ដោង រម៉ក ទៅ រក្សា ទុក រង់ចាំ ការ ដោះស្រាយ នៅ ពេល ក្រោយ ។ ចំណែក ឯ សព ជន រងគ្រោះ ប្រគល់ ឲ្យ សាច់ ញាតិ យកទៅ ធ្វើ បុណ្យ តាម ប្រពៃណី ៕ អែល វិចិត្រ

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS