រាជធានីភ្នំពេញ ៖ នារីម៉ាស្សា នៅហាងយីហោថា បុរាណ បានលួចដូរលុយបុរសម្នាក់ជាខ្មែរអានិកជន អស់៤,០០០ពាន់ដុល្លារនាំគ្នារត់គេចខ្លួន ត្រូវសមត្ថកិច្ចខណ្ឌបឹងកេងកង ដឹកនាំដោយលោក អធិការផ្ទាល់ ស្រាវជ្រាវចាប់ខ្លួនបានហើយ ។
សូមបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងនៅតាមបណ្តោយ៦៣ ក្នុងសង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង នាវេលាម៉ោងប្រមាណជាង៩ យប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ។
បើតាមសម្ដីរបស់ជនរងគ្រោះដែលជាអនិកជន បានរៀបរាប់ថា គាត់បានមកលេងស្រុកខ្មែរបានមួយថ្ងៃ អស់កម្លាំងពេកក៏បានចូលហាង ម៉ាស្សា ដែលមានយីហោថា បុរាណ ហើយក៏ដាក់កាបូបលុយនៅក្នុងទូខោអាវ ពេលម៉ាស្សាចប់ក៏បានចេញមកវិញ ហើយដើររកទិញអីញាំ ក៏បានដកលុយទិញរបស់ញាំ ស្រាប់តែអ្នកលក់និយាយប្រាប់ថា នេះជាលុយសែនទេ បានមកពីណា គាត់ក៏បានដើរមករកកន្លែងម៉ាស្សាវិញ ស្រាប់តែនាំគ្នារត់គេចខ្លួនពីក្នុងហាងម៉ាស្សាអស់តែម្តង ទើបគាត់ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចហើយក៏មានបងប្អូនប្រជាពលរដ្ឋដែលនៅម្ដុំនោះក៏បាននិយាយថា ហាងម៉ាស្សានេះមិនមែនលើកទី១ ទេវាជារឿងដដែលៗដែលធ្វើបែបនេះដាក់ភ្ញៀវ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានមកដល់ បានហៅជនរងគ្រោះទីប៉ុស្ដិ៍ដើម្បីធ្វើការសួរនាំនិងធ្វើតាមច្បាប់ តែទោះបីជាយ៉ាងណាក៏រត់មិនរួច ត្រូវសមត្ថកិច្ចខណ្ឌបឹងកេងកង ដឹកនាំដោយលោក អធិការផ្ទាល់ ស្រាវជ្រាវចាប់ខ្លួនបានហើយ ៕ Mrr Ka
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS