ព័ត៌មានជាតិ

សមត្ថកិច្ចដុតបំផ្លាញចោលគ្រឿង​ក្នុងមាន់ និងស្លាបមាន់ខូចគុណភាពចំនួន៣៤១កេស ស្មើនឹង ៣,៨៩០​គី​ឡូក្រាម

29-Jan-2025 271 views

ខេត្តបាត់ដំបង ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ក្រោមយោបល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍ទោ​ ដាញ់​ អេង​ប៊ុន​ចាន់​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ កងកម្លាំងនគរបាលក្នុងការិយាល័យ​ប្រ​ឆាំងបទ​ល្មេី​សសេដ្ឋកិច្ចបានចូលរួមសហការ​ ជា​មួយមន្ត្រីនៃសាខា(ក.ប.ប​ )ខេត្តបាត់ដំបងបានធ្វើកា​រ​ ដុតបំផ្លាញចោលនូវគ្រឿងក្នុងមាន់ និង​ស្លាបមាន់បង្កកខូចគុណភាពមិនអនុលោមតាមបទដ្ឋានបច្ចេកទេសចំនួន​ ៣៤១កេស ស្មើនឹង ៣,៨៩០គី​ឡូក្រាម នៅទីលានចាក់សម្រាម ស្ថិតនៅភូមិអូរមុនី ឃុំអន្លង់វិ ល ស្រុកសង្កែ ខេត្តបាត់ដំបង ដែល​វត្ថុទាំងនេះត្រូវសមត្ថកិច្ចធ្វើការបង្ក្រា​បបានកាលពីថ្ងៃទី១១ ខែមក​រា និងថ្ងៃទី១៦ ខែមករា ឆ្នាំ២​០២៥ កន្លងទៅនៅក្នុងភូមិសាស្ត្រស្រុកសង្កែ និងស្រុកថ្មគោ​ល ។

កិច្ចការបង្ការទប់ស្កាត់ដែលអនុវត្តបានដោយមន្រ្តីជំ នាញនាពេលនេះគឺមានចំណែកនៃការចូលរួមសហ​ការពីមហាជនផងដែរ​ ហើយសមត្ថកិច្ចបន្តស្នើសុំការ​ចូលរួមសហការជាបន្តទៀតពីមហាជននិងអាជ្ញាធរពាក់ព័ន្ធដើម្បី សុវត្ថិភាពនិងសុខមាលភាពរបស់យើងទាំងអស់គ្នា៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS