រាជធានីភ្នំពេញ៖ មានករណីភ្ញាក់ផ្អើលទាំងព្រឹក ដោយមានរថយន្តក្រឡុកស៊ីម៉ង់ត៏មួយគ្រឿង បានបើកឡើងលើស្ពានច្បារអំពៅ បើកឡើងមិនរួចក៏ក្រឡាប់បះជើងម្ខាង ចាក់ស៊ីម៉ង់ត៏ចោលកណ្តាលផ្លូវ ជាសំណាងដែលមិនបណ្តាលឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះឡើយ។
ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅគល់ស្ពានច្បារអំពៅ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកទីតាំងកន្លែងហេតុ ដោយឲ្យម្ចាស់រថយន្តខាងលើ ស្ទូចរថយន្តនិងបោសសម្អាតផ្លូវឲ្យស្អាតវិញតែប៉ុណ្ណោះ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS