ខេត្តបន្ទាយមានជ័យ ៖ ពិតជាសាហាវមែន ក្រុមចោរមួយក្រុម ក្នុងសភាពជាក្មេងទំនើង បានធ្វើសកម្មភាពកាប់ប្លន់យុវជនម្នាក់ យកម៉ូតូមួយគ្រឿង គេចខ្លួនបាត់ស្រមោល ។
តាមប្រភពព័ត៌មាន ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជិត៣ទៀបភ្លឺ ឈានចូលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ត្រង់ចំណុច ផ្លូវធំទាល់មុខសុធារ៉ាដូរលុយ ក្នុងភូមិក្បាលស្ពានពីរសង្កាត់ អូរជ្រៅ ក្រុងប៉ោយប៉ែត ។
ករណីនេះត្រូវបានអ្នកលេងបណ្តាញសង្គម បង្ហាញភាពភ័យខ្លាច និងសង្ឃឹមថា សមត្ថកិច្ចនឹងអាចវែករកមុខក្មេងទំនើងទាំងនេះ យកមកផ្តន្ទាទោសតាមច្បាប់ ឲ្យខាងតែបាន ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS