រាជធានីភ្នំពេញ៖ បុរសម្នាក់ បើក រថយន្ដ Mercedes បុករថយន្ដ DONG FENG បណ្ដាលឲ្យជ្រុល ទៅ បុក បង្គោល ភ្លើង បំភ្លឺ ផ្លូវ បន្ថែម ទៀត ។
ហេតុការណ៍ នេះ បានកើតឡើងនៅក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាវេលាម៉ោង៤ទៀប ភ្លឺ ថ្ងៃ ទី ២៣ ខែ មករា ឆ្នាំ ២០២៥ ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនិងពីសមត្ថកិច្ចមូលដ្ឋានបានដោយដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ បើក រថយន្ដ Mercedes ពាក់ ផ្លាក លេខ ភ្នំពេញ 2CB-5655 បុករថយន្ដ DONG FENG ពាក់ ផ្លាក លេខ ភ្នំពេញ 2CC- 4879 បណ្ដាលឲ្យ ជ្រុល ទៅ បុក បង្គោល ភ្លើង បំភ្លឺ ផ្លូវ បន្ថែម ទៀត ។
ក្រោយកើត ហេតុ សមត្ថកិច្ច ជំនាញ ចរាចរណ៍ ផ្លូវគោក នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ចុះ មក ធ្វើ ការ វាស់ វែង យក រថយន្ត ទាំង ពីរ គ្រឿង ទៅ រក្សា ទុក រង់ចាំ ការ ដោះស្រាយ នៅ ពេល ក្រោយ ៕ Mrr Ka
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS