រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្តព្រុស ដឹកគ្នាចេញពីបុកដើមអំពិលទឹកបារាំង ពេញមួយទំហឹង បណ្ដាលឲ្យស្លាប់ម្នាក់ និង២នាក់ទៀតរងរបួស ។
ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវ បេតុង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ វេលាម៉ោង៣យប់រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងពីសមត្ថកិច្ចមូលដ្ឋាន បានដោយដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្ត ព្រុស ពាក់ផ្លាកលេខ ភ្នំពេញ 2U-9582 ដឹកពួកម៉ាកចេញពីស៊ីផឹក បើករថយន្ដដឹកគ្នាមកវិញ តាមបណ្ដោយផ្លូវ បេតុង ក្នុងទិសដៅ ត្បូងទៅជើង លុះដល់ចំណុចកើតហេតុ បានបុកដើមឈើ បណ្ដាលឲ្យស្លាប់ម្នាក់ របួស២នាក់ តែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាន នគរបាល ខណ្ឌជ្រោយចង្វារ ធ្វើការវាស់វែងយករថយន្តទៅរក្សាទុក នឹងប្រគល់សពអោយគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕ Mrr Ka
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS