ព័ត៌មានជាតិ

បាត់សិស្សនៅសាលាគថ្លង់ ទាំងគ្រូ ទាំងឪពុកម្តាយ ទាំងសមត្ថកិច្ចដើររកមិនឃើញ លុះចុះរាវក្នុងទឹកឃើញក្មេង តែអកុសលស្លាប់ទៅហើយ....

15-Jan-2025 269 views

ខេត្តបាត់ដំបង ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័​ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​ មានកិត្តិយសសូម​គោរពជម្រាបជូន​សាធារណជនបានជ្រាបថា ​នៅថ្ងៃទី១៤ ខែ​មករា​ ឆ្នាំ២​០២៥​ នេះម្ចាស់គណនីហ្វេសប៊ុក​ឈ្មោះ​ ហេង​ ហៃផេង​ បានសរ​សេ​រ​ បង្ហោះក្នុងគណនីរបស់ខ្លួន​ពីករ​ណីបាត់កូនរបស់គាត់ដែលជា​សិ​ស្ស រៀននៅ(សាលាគថ្លង់)​សម្រាប់ ក្មេងដែលមានបញ្ហាខាងស្មារតីស្ថិតក្នុងសង្កាត់ស្វាយប៉ោ​ ក្រុង​បាត់ដំបង​។

ទទួលបានព័ត៌មាននេះ​ លោកឧត្តមសេនីយ៍ទោ​ ដាញ់​ អេង​ប៊ុន​ចាន់​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ បានបញ្ជាដល់សមត្ថកិច្ចក្នុងផែនជំ​នាញ​ និងអង្គភាពពាក់ព័ន្ធ​ ធ្វើការស្រាបជ្រាវជាបន្ទាន់ លើករណីនេះ​ ក្នុងនោះបានធ្វើការសាកសួរស្រាវ​ជ្រាវព័ត៌មានពី អាណាព្យាបាលនិងពីអ្នកនៅទីកន្លែងដែល​ ក្មេងខាងលើ មានវត្តមានមុនពេលកើតហេតុ។

នៅម៉ោង១៦និង០៧នាទីនេះសមត្ថកិច្ចបានសហការជាមួយអាណាព្យាបាលនិងអ្នកពាក់ព័ន្ធពិនិត្យ​មើល​នៅចំណុចទឹកស្ទឹងសង្កែ​ ដែលអាចមានការសង័្សយអំពី​បញ្ហា​ នេះ​ហើយរហូតវេលាម៉ោង១៦​និង៣០នាទី​នេះ ក្មេងដែលសង័្សយថា​ បាត់នោះត្រូវបានរកឃើញ​ហើយ​ នៅក្នុងទឹកស្ទឹងសង្កែ​ តែជាអកុសល​ ក្មេងប្រុសរូបនេះបានបាត់បង់ជីវិតទៅហើយ ដែលខណ:នេះសូមចូលរួមរំលែកនូវមរណទុក្ខចំពោះក្រុមគ្រួសារសព។

ទន្ទឹមនឹងបញ្ហាមួយនេះ ក៏បានកត់ សម្គាល់ឃើញមានការផ្សព្វផ្សាយនិងចែករំលែកតាមបណ្តាញសង្គមយ៉ាងផុលផុស​ ពី​ករណីបាត់ក្មេង ឬការសង័្សយនានា​ដែលការផ្សព្វផ្សាយនោះមិនមានមូលដ្ឋានឱ្យពិត ប្រាកដនៅឡើយ ដែល​ជាហែតុនាំបង្កឱ្យមាន​ការភាន់ច្រឡំ ពីមជ្ឈដ្ឋាន មហាជនទូទៅ​ និងមានចំណែក​ ជាព័ត៌មានដែលមានចេតនាបំពុលបរិយា កាសសង្គមទៅវិញ។

ដូចបានជម្រាបជូនខាងលើសូមសា​ធារណជន​មេត្តាជ្រាបជាព័ត៌​មាននិង​ បន្តចូលរួមសហការជាមួយសមត្ថកិច្ចជាបន្តទៀត ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS